Quran Apps in many lanuages:

Surah Al-Anaam Ayahs #65 Translated in Khmer

وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمُ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ
លោកជាអ្នក មានសព្វានុភាពលើពួកដែលគោរពលោក។ រួចលោកបញ្ជូនទៅលើពួកអ្នក នូវ ម៉ាឡាអ៊ីកាត់ថែរក្សា ទាល់តែកាលណាសេចក្តីស្លាប់បានទៅដល់ជនណាម្នាក់ នៃ ពួកអ្នក ម៉ាឡាអ៊ីកាត់យើងបានយកជិវិតជននោះ។ ពួកគេមិនធ្វេសប្រហែសឡើយ
ثُمَّ رُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۚ أَلَا لَهُ الْحُكْمُ وَهُوَ أَسْرَعُ الْحَاسِبِينَ
រួចមកពួកគេត្រូវគេបញ្ជូនទៅកាន់អល់ឡោះ ដែលជាអ្នកគាំពារពួកគេពិត។ ចូរដឹងថា ការវិនិច្ឆ័យ វាគឺជារបស់លោក។ លោកជាអ្នកជម្រះបញ្ជីដ៏លឿនបំផុត
قُلْ مَنْ يُنَجِّيكُمْ مِنْ ظُلُمَاتِ الْبَرِّ وَالْبَحْرِ تَدْعُونَهُ تَضَرُّعًا وَخُفْيَةً لَئِنْ أَنْجَانَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
ថាទៅ តើអ្នកណាដែលសង្គ្រោះពួកអ្នកពីដែនគោក និងសមុទ្រដ៏ងងឹតឈឹង ដែលពួកអ្នកសុំបួងសួងដោយឱនលំទោន និងកំបាំងថា បើលោកសង្គ្រោះយើង ពីនេះបាន ពួកយើងពិតជាមានក្នុងចំណោមពួកកតញ្ញូ
قُلِ اللَّهُ يُنَجِّيكُمْ مِنْهَا وَمِنْ كُلِّ كَرْبٍ ثُمَّ أَنْتُمْ تُشْرِكُونَ
ចូរថាទៅ អល់ឡោះ សង្គ្រោះពួកអ្នកពីនោះ និងពីគ្រប់អាសន្ន រួចមក ស្រាប់តែពួកអ្នកធ្វើស៊ីរិក
قُلْ هُوَ الْقَادِرُ عَلَىٰ أَنْ يَبْعَثَ عَلَيْكُمْ عَذَابًا مِنْ فَوْقِكُمْ أَوْ مِنْ تَحْتِ أَرْجُلِكُمْ أَوْ يَلْبِسَكُمْ شِيَعًا وَيُذِيقَ بَعْضَكُمْ بَأْسَ بَعْضٍ ۗ انْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ لَعَلَّهُمْ يَفْقَهُونَ
ចូរថាទៅ លោកជាអ្នកមានអំណាចលើការបញ្ជូនទណ្ឌកម្មទៅលើពួកអ្នក មកពី ខាងលើរបស់ពួកអ្នក ឬពីក្រោមជើងពួកអ្នក ឬដើម្បីលោកនឹងធ្វើឱ្យពួកអ្នកច្របូក ច្របល់ដោយការបែកបាក់គ្នា និងឱ្យពួកអ្នកភ្លក់រសជាតិ នូវការសងសឹកគ្នាទៅ វិញទៅមក។ ចូរអ្នកពិនិត្យមើល តើយើងត្រូវបញ្ជាក់អាយ៉ាត់ៗយ៉ាងដូចម្តេចដើម្បី ឱ្យពួកគេយល់ដឹង

Choose other languages: