Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #88 Translated in Khmer

قُلْ آمَنَّا بِاللَّهِ وَمَا أُنْزِلَ عَلَيْنَا وَمَا أُنْزِلَ عَلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَالنَّبِيُّونَ مِنْ رَبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
ថាទៅ ពួកយើងបានជឿនឹងអល់ឡោះជឿនឹងអ្វីដែលគេបានបញ្ចុះមកលើពួកយើង ជឿនឹងអ្វីដែលគេបានបញ្ចុះទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីស្ហាក យ៉ាក់កូប និងបណ្តាកូនចៅ ហើយជឿនឹងអ្វីដែលគេបានប្រទានទៅមូសា អ៊ីសា និងណាពីៗមកពីម្ចាស់របស់ពួកគេ។ ពួកយើងឥតបែងចែករវាងម្នាក់ណាមួយនៃពួកគេទេ។ ហើយពួកយើងចុះចូលគោរពចំពោះលោក
وَمَنْ يَبْتَغِ غَيْرَ الْإِسْلَامِ دِينًا فَلَنْ يُقْبَلَ مِنْهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ
ជនដែលស្វែងរកសាសនាក្រៅពីឥស្លាមគេនឹងមិនទទួលយកពីជននោះទេហើយជននោះនៅថ្ងៃចុងក្រោយ​ គឺឋិតក្នុងចំណោមពួកដែលខាតបង់
كَيْفَ يَهْدِي اللَّهُ قَوْمًا كَفَرُوا بَعْدَ إِيمَانِهِمْ وَشَهِدُوا أَنَّ الرَّسُولَ حَقٌّ وَجَاءَهُمُ الْبَيِّنَاتُ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
អល់ឡោះនឹងមគ្គុទ្ទេសដូចម្តេចនូវមនុស្សមួយក្រុមដែលបានបោះបង់ជំនឿ បន្ទាប់ពីការជឿរបស់ពួកគេហើយពួកគេក៏បានធ្វើសាក្សីថារ៉សូលគឺពិតប្រាកដមែន ហើយអាយ៉ាត់ទាំងឡាយក៏បានទៅដល់ពួកគេទៀត។ ហើយអល់ឡោះមិនមគ្គុទ្ទេសពួកដែលអយុត្តិធម៌ឡើយ
أُولَٰئِكَ جَزَاؤُهُمْ أَنَّ عَلَيْهِمْ لَعْنَةَ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ពួកទាំងនោះ ការតបស្នងពួកគេគឺពិតជាត្រូវបណ្តាសារបស់អល់ឡោះ ម៉ាឡាអ៊ីកាត់និងមនុស្សទាំងអស់
خَالِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
គឺពួកដែលនៅក្នុងនោះជាអមតៈ។ គេមិនសម្រាលទោសទណ្ឌពីពួកគេទេហើយគេក៏មិនពន្យារឱ្យដែរ

Choose other languages: