Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #72 Translated in Khmer

إِنَّ أَوْلَى النَّاسِ بِإِبْرَاهِيمَ لَلَّذِينَ اتَّبَعُوهُ وَهَٰذَا النَّبِيُّ وَالَّذِينَ آمَنُوا ۗ وَاللَّهُ وَلِيُّ الْمُؤْمِنِينَ
ប្រាកដណាស់មនុស្សដែលសមស្របជាងគេនឹងអ៊ីព្រហ៊ីមនោះ គឺអ្នកដែលបានប្រតិបត្តិតាមគេនេះគឺជាណាពី (មូហាំម៉ាត់) និងពួកដែលមានជំនឿ។ ហើយអល់ឡោះជាអ្នកដែលគាំពារពួកដែលមានជំនឿ
وَدَّتْ طَائِفَةٌ مِنْ أَهْلِ الْكِتَابِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ
ហើយមានក្រុមអះលីគីតាបខ្លះបាននឹកនាចង់បន្សាត់ពួកអ្នក។ ហើយពួកគេមិនអាចបន្សាត់ក្រៅពីខ្លួនឯងបានឡើយហើយពួកគេនៅតែមិនទាន់ដឹងខ្លួនទៀត
يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَأَنْتُمْ تَشْهَدُونَ
ឱក្រុមអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកអជំនឿ នឹងអាយ៉ាត់ៗរបស់អល់ឡោះ ទាំងពួកអ្នកបានធ្វើជាសាក្សីស្រាប់នោះ?
يَا أَهْلَ الْكِتَابِ لِمَ تَلْبِسُونَ الْحَقَّ بِالْبَاطِلِ وَتَكْتُمُونَ الْحَقَّ وَأَنْتُمْ تَعْلَمُونَ
ឱក្រុមអះលីគីតាប! ហេតុអ្វីពួកអ្នកឡូកឡំសេចក្តីត្រូវនឹងសេចក្តីខុសហើយ ពួកអ្នកលាក់សេចក្តីត្រូវទាំងពួកអ្នកបានដឹង?
وَقَالَتْ طَائِفَةٌ مِنْ أَهْلِ الْكِتَابِ آمِنُوا بِالَّذِي أُنْزِلَ عَلَى الَّذِينَ آمَنُوا وَجْهَ النَّهَارِ وَاكْفُرُوا آخِرَهُ لَعَلَّهُمْ يَرْجِعُونَ
មានក្រុមអះលីគីតាបខ្លះ និយាយថាចូរពួកអ្នកជឿនឹងអ្វីដែលគេបានបញ្ចុះទៅលើពួកដែលមានជំនឿនូវពេលព្រឹក ហើយត្រូវអជំនឿនៅពេលល្ងាចដើម្បីពួកគេវិលមកវិញ

Choose other languages: