Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #106 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ
ឱពួកដែលបានជឿ! ចូរពួកអ្នក គោរពកោតខ្លាចអល់ឡោះ ដោយការកោតខ្លាចលោកមែនទែន ហើយពួកអ្នកកុំ បណ្តោយខ្លួនឱ្យស្លាប់ ទាល់តែពួកអ្នកជាមុស្លិមសិន
وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنْتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُمْ بِنِعْمَتِهِ إِخْوَانًا وَكُنْتُمْ عَلَىٰ شَفَا حُفْرَةٍ مِنَ النَّارِ فَأَنْقَذَكُمْ مِنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ
ចូរពួកអ្នកប្រកាន់ខ្ជាប់ នឹងខ្សែរបស់អល់ឡោះទាំងអស់គ្នា ហើយចូរពួកអ្នកកុំបែកបាក់គ្នា។ ហើយចូរពួក អ្នករលឹកឧបការគុណរបស់អល់ឡោះមកលើពួកអ្នក ក្នុងខណៈដែលពួកអ្នកក្លាយជា សត្រូវនឹងគ្នា រួចលោកបានធ្វើឱ្យស្និទ្ធស្នាលរវាងទឹកចិត្តពួកអ្នក ហើយដោយសារ ឧបការគុណលោក ពួកអ្នកបានក្លាយជាបងប្អូននឹងគ្នា។ ហើយពួកអ្នកស្ថិតនៅមាត់ រណ្តៅនរក រួចលោកបានរំដោះពួកអ្នកពីទីនោះ។ ដូចនេះហើយ អល់ឡោះបំភ្លឺជូន ពួកអ្នកនូវអាយ៉ាត់ៗលោក ដើម្បីពួកអ្នកទទួលបានមគ្គុទ្ទេសន៍
وَلْتَكُنْ مِنْكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ហើយត្រូវតែ មានសហគមន៍មួយក្នុងចំណោមពួកអ្នក ដែលនឹងអំពាវនាវទៅអំពើកុសល ពួកគេ នឹងបង្គាប់ឱ្យធ្វើអំពើសមរម្យ ហើយនឹងហាមប្រាមពីអំពើមិនគប្បី។ ពួកទាំងនោះ ហើយ ជាពួកដែលជោគជ័យ
وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِنْ بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ
ហើយចូរពួកអ្នកកុំមានដូចពួកដែលបានបាក់បែក និងទាស់ទែងគ្នា បន្ទាប់ពីភស្តុតាងទាំងឡាយបានទៅដល់ពួកគេហើយ។ ពួកទាំង នោះហើយ ទោសទណ្ឌមួយដ៏ធ្ងន់ធ្ងរបំផុតសំរាប់ពួកគេ
يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا الَّذِينَ اسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُمْ بَعْدَ إِيمَانِكُمْ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ
នៅថ្ងៃដែលមុខ សស្រស់ និងមុខខ្មៅនិល។ រីឯពួកដែលមុខពួកគេខ្មៅនិល តើហេតុអ្វីពួកអ្នកបាន បោះបង់ជំនឿបន្ទាប់ពីការជឿរបស់ពួកអ្នក? ហេតុនេះ ចូរពួកអ្នកភ្លក្សនូវរសជាតិ ទណ្ខកម? ដោយសារតែពួកអ្នកធ្លាប់បោះបង់ជំនឿ

Choose other languages: