Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #103 Translated in Khmer

قُلْ يَا أَهْلَ الْكِتَابِ لِمَ تَصُدُّونَ عَنْ سَبِيلِ اللَّهِ مَنْ آمَنَ تَبْغُونَهَا عِوَجًا وَأَنْتُمْ شُهَدَاءُ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ថាទៅ ឱក្រុមអះលីគីតាប! ហេតុអ្វីបានជាពួកអ្នករារាំងចំពោះជនដែលមានជំនឿអំពីផ្លូវរបស់អល់ឡោះ។ ហើយពួកអ្នកស្វែងរកធ្វើឱ្យផ្លូវនោះវៀច ទាំងពួកអ្នកជាពួកសាក្សីស្រាប់។ ហើយអល់ឡោះពុំមែន ជាអ្នកធ្វេសប្រហែសពីអ្វីដែលពួកអ្នកប្រព្រឹត្តឡើយ
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا فَرِيقًا مِنَ الَّذِينَ أُوتُوا الْكِتَابَ يَرُدُّوكُمْ بَعْدَ إِيمَانِكُمْ كَافِرِينَ
ឱពួកដែលបានជឿ! ប្រសិនបើពួកអ្នកគោរពតាមមួយក្រុមនៃពួកដែលគេបានប្រទានគម្ពីនោះ ពួកគេនឹងបង្វិលពួកអ្នកទៅជាអ្នកអជំនឿបន្ទាប់ពីការជឿរបស់ពួកអ្នករួចនោះ
وَكَيْفَ تَكْفُرُونَ وَأَنْتُمْ تُتْلَىٰ عَلَيْكُمْ آيَاتُ اللَّهِ وَفِيكُمْ رَسُولُهُ ۗ وَمَنْ يَعْتَصِمْ بِاللَّهِ فَقَدْ هُدِيَ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ហើយចុះហេតុម្តេចពួកអ្នកមិនព្រមជឿ ក្នុងករណីដែលពួកអ្នកត្រូវគេសូត្រទៅលើ ពួកអ្នកនូវអាយ៉ាត់ៗរបស់អល់ឡោះ ហើយនៅក្នុងចំណោមពួកអ្នក ក៏មានរ៉សូល របស់លោកទៀត។ ហើយជនដែលបានប្រកាន់ខ្ជាប់នឹងអល់ឡោះ ជននោះពិតជា ត្រូវបានគេមគ្គុទ្ទេសទៅកាន់ផ្លូវដ៏ត្រឹមត្រូវ
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ
ឱពួកដែលបានជឿ! ចូរពួកអ្នក គោរពកោតខ្លាចអល់ឡោះ ដោយការកោតខ្លាចលោកមែនទែន ហើយពួកអ្នកកុំ បណ្តោយខ្លួនឱ្យស្លាប់ ទាល់តែពួកអ្នកជាមុស្លិមសិន
وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنْتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُمْ بِنِعْمَتِهِ إِخْوَانًا وَكُنْتُمْ عَلَىٰ شَفَا حُفْرَةٍ مِنَ النَّارِ فَأَنْقَذَكُمْ مِنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ
ចូរពួកអ្នកប្រកាន់ខ្ជាប់ នឹងខ្សែរបស់អល់ឡោះទាំងអស់គ្នា ហើយចូរពួកអ្នកកុំបែកបាក់គ្នា។ ហើយចូរពួក អ្នករលឹកឧបការគុណរបស់អល់ឡោះមកលើពួកអ្នក ក្នុងខណៈដែលពួកអ្នកក្លាយជា សត្រូវនឹងគ្នា រួចលោកបានធ្វើឱ្យស្និទ្ធស្នាលរវាងទឹកចិត្តពួកអ្នក ហើយដោយសារ ឧបការគុណលោក ពួកអ្នកបានក្លាយជាបងប្អូននឹងគ្នា។ ហើយពួកអ្នកស្ថិតនៅមាត់ រណ្តៅនរក រួចលោកបានរំដោះពួកអ្នកពីទីនោះ។ ដូចនេះហើយ អល់ឡោះបំភ្លឺជូន ពួកអ្នកនូវអាយ៉ាត់ៗលោក ដើម្បីពួកអ្នកទទួលបានមគ្គុទ្ទេសន៍

Choose other languages: