Quran Apps in many lanuages:

Surah Yusuf Ayahs #48 Translated in Khmer

قَالُوا أَضْغَاثُ أَحْلَامٍ ۖ وَمَا نَحْنُ بِتَأْوِيلِ الْأَحْلَامِ بِعَالِمِينَ
ពួកគេថា នេះគឺជាសុបិនដ៏ច្របូកច្របល់គ្នា។ ហើយយើងពុំមែនជាពួកអ្នកដឹងនូវការកាត់ សុបិនទាំងឡាយទេ
وَقَالَ الَّذِي نَجَا مِنْهُمَا وَادَّكَرَ بَعْدَ أُمَّةٍ أَنَا أُنَبِّئُكُمْ بِتَأْوِيلِهِ فَأَرْسِلُونِ
ហើយអ្នកដែលបានរួចផុតពីពន្ធនាគារក្នុងចំណោមគេទាំងពីរនាក់ ហើយទើបនឹងនឹកឃើញបន្ទាប់ពីមួយរយៈកាលបានថា ខ្ញុំនឹងជំរាបជូនពួកអ្នកនឹងការកាត់ សុបិននេះ ហេតុនេះ ចូរពួកអ្នកចាត់បញ្ជូនខ្ញុំទៅ
يُوسُفُ أَيُّهَا الصِّدِّيقُ أَفْتِنَا فِي سَبْعِ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعِ سُنْبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ لَعَلِّي أَرْجِعُ إِلَى النَّاسِ لَعَلَّهُمْ يَعْلَمُونَ
ឱយូសុហ្វ! ឱអ្នកដែលនិយាយត្រង់ សូមអ្នកឆ្លើយមកយើងផង ក្នុងរឿងប្រាំពីរមេគោធាត់ៗ ដែលកំពុងស៊ីពួកវាដោយប្រាំពីរ មេគោស្គមៗខ្លាំង ហើយប្រាំពីរកួរដែលខៀវ ហើយផ្សេងទៀតក្រៀមក្រោះ សង្ឃឹមថា យើង នឹងត្រលប់ទៅកាន់មនុស្សទាំងឡាយវិញ សង្ឃឹមថា ពួកគេនឹងបានដឹង
قَالَ تَزْرَعُونَ سَبْعَ سِنِينَ دَأَبًا فَمَا حَصَدْتُمْ فَذَرُوهُ فِي سُنْبُلِهِ إِلَّا قَلِيلًا مِمَّا تَأْكُلُونَ
យូសុហ្វថា ពួកអ្នកត្រូវដាំស្រូវប្រាំពីរឆ្នាំតាមធម្មតា រួចមក អ្វីដែលពួកអ្នកត្រូវបានច្រូតកាត់ ចូរពួកអ្នក ទុកវានៅក្នុងកួររបស់វា លើកលែងតែចំនួនបន្តិចបន្តួច នៃអ្វីដែលពួកអ្នកត្រូវបរិភោគ
ثُمَّ يَأْتِي مِنْ بَعْدِ ذَٰلِكَ سَبْعٌ شِدَادٌ يَأْكُلْنَ مَا قَدَّمْتُمْ لَهُنَّ إِلَّا قَلِيلًا مِمَّا تُحْصِنُونَ
ក្រោយមក ប្រាំពីរឆ្នាំរាំងស្ងួតខ្លាំងនឹងមកដល់បន្ទាប់ពីរយៈពេលនោះ ដែលនឹងបរិភោគ នូវអ្វីដែលពួកអ្នកបានត្រៀមជាមុនសំរាប់រយៈពេលទាំងនោះ លើកលែងតែបន្តិចបន្តួចនៃ អ្វីដែលពួកអ្នកត្រៀមទុក

Choose other languages: