Quran Apps in many lanuages:

Surah Yusuf Ayahs #31 Translated in Khmer

وَإِنْ كَانَ قَمِيصُهُ قُدَّ مِنْ دُبُرٍ فَكَذَبَتْ وَهُوَ مِنَ الصَّادِقِينَ
ប៉ុន្តែបើអាវរបស់យូសុហ្វមានរហែកពីខាង ក្រោយ គឺនាងបានភូតកុហក ហើយយូសុហ្វក្នុងចំណោមពួកអ្នកនិយាយត្រង់
فَلَمَّا رَأَىٰ قَمِيصَهُ قُدَّ مِنْ دُبُرٍ قَالَ إِنَّهُ مِنْ كَيْدِكُنَّ ۖ إِنَّ كَيْدَكُنَّ عَظِيمٌ
លុះ នៅពេលដែលចៅហ្វាយបានឃើញអាវរបស់យូសុហ្វមានរហែកពីខាងក្រោយ គាត់ថា ការពិតវាគឺជាភាគខ្លះនៃល្បិចកលរបស់ពួកនាង ។ ល្បិចកលរបស់ពួកនាង គឺពិតជាធំ ធេងបំផុត
يُوسُفُ أَعْرِضْ عَنْ هَٰذَا ۚ وَاسْتَغْفِرِي لِذَنْبِكِ ۖ إِنَّكِ كُنْتِ مِنَ الْخَاطِئِينَ
នែ៎យូសុហ្វ! ចូរអ្នកបំភ្លេចរឿងនេះចោលទៅ រីឯចំណែកនាងចូរសុំ អភ័យទោសចំពោះបាបកម្មនាង ។ នាងគឺពិតជាមានក្នុងចំណោមពួកដែលធ្វើខុសឆ្គង
وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَنْ نَفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُبِينٍ
រួចមកពួកនារីនៅក្នុងទីក្រុងបាននិយាយថា ភរិយារបស់លោកអាហ្សីស បានលួង លោមអ្នកបំរើខ្លួនឯងពីរូបរបស់គេ ជាការពិតណាស់ មនោសញ្ចោតនារបស់នាង គឺ ស្រលាញ់ងប់។ ពួកយើងពិតជាឃើញនាងស្ថិតក្នុងការភាន់ច្រលំមួយដ៏ច្បាស់បំផុត
فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ
លុះនៅពេលដែលនាងបានឮនូវអន្ទងវញ្ចនា (ការចោទប្រកាន់) របស់ពួកនាង នាងក៏បានចាត់បញ្ជូនទៅពួក នាង ហើយនាងរៀបចំសំរាប់ពួកនាងនូវបន្ទប់ទទួលភ្ញៀវមួយ រួចមកនាងបានផ្តល់ទៅគ្រប់រូប ក្នុងចំណោម ពួកនាងនូវកាំបិតមួយម្នាក់ រួចមកនាងថា ចូរយូសុហ្វចេញទៅកាន់ពួកទាំងនោះទៅ។ លុះនៅពេលដែល ពួកនាងបានឃើញយូសុហ្វ ពួកនាងស្រឡាំងកាំងចំពោះយូសុហ្វ ហើយពួកនាងក៏បានកាត់ដៃពួកនាង ផ្ទាល់់ រួចមកពួកនាងបានថា មហាបរិសុទ្ធអល់ឡោះ នេះគឺពុំមែនជាមនុស្សទេ។ នេះគឺគ្មានអ្វីក្រៅពី ម៉ាឡាអ៊ីកាត់ម្នាក់ដ៏ល្អប្រណីតបំផុត

Choose other languages: