Quran Apps in many lanuages:

Surah Yusuf Ayahs #104 Translated in Khmer

وَرَفَعَ أَبَوَيْهِ عَلَى الْعَرْشِ وَخَرُّوا لَهُ سُجَّدًا ۖ وَقَالَ يَا أَبَتِ هَٰذَا تَأْوِيلُ رُؤْيَايَ مِنْ قَبْلُ قَدْ جَعَلَهَا رَبِّي حَقًّا ۖ وَقَدْ أَحْسَنَ بِي إِذْ أَخْرَجَنِي مِنَ السِّجْنِ وَجَاءَ بِكُمْ مِنَ الْبَدْوِ مِنْ بَعْدِ أَنْ نَزَغَ الشَّيْطَانُ بَيْنِي وَبَيْنَ إِخْوَتِي ۚ إِنَّ رَبِّي لَطِيفٌ لِمَا يَشَاءُ ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ
ហើយគាត់បាន លើកមាតាបិតាដាក់លើបល្ល័ង្ក រួចមក ពួកគេបានផ្តួលខ្លួន ដើម្បីលុតក្រាបចំពោះគាត់។ រួចយូសុហ្វថា ឱបិតារបស់យើង នេះហើយការកាត់សុបិនរបស់យើងកាលពីមុន ម្ចាស់ របស់យើងបានធ្វើឱ្យសុបិននោះសច្ចៈយ៉ាងប្រាកដ។ ហើយលោកបានផ្តល់កុសលដល់យើង នៅពេលដែលលោកបានបញ្ចោញយើងពីពន្ធនាគារ ហើយលោកបាននាំអ្នកទាំងអស់គ្នាពី ជនបទ បន្ទាប់ពីស្ហៃតនបានជ្រៀតជ្រែករវាងយើង និងបងប្អូនរបស់យើង។ ម្ចាស់របស់ យើង ពិតជាអ្នកដែលទន់ភ្លន់បំផុតចំពោះអ្វីដែលលោកប្រាថ្នា។ លោកពិតជាដឹងបំផុត មហាគតិបណ្ឌិត
رَبِّ قَدْ آتَيْتَنِي مِنَ الْمُلْكِ وَعَلَّمْتَنِي مِنْ تَأْوِيلِ الْأَحَادِيثِ ۚ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ أَنْتَ وَلِيِّي فِي الدُّنْيَا وَالْآخِرَةِ ۖ تَوَفَّنِي مُسْلِمًا وَأَلْحِقْنِي بِالصَّالِحِينَ
ឱម្ចាស់របស់ខ្ញុំ! លោកបានផ្តល់ឱ្យខ្ញុំយ៉ាងប្រាកដ នូវភាគខ្លះនៃ រាជាធិបតេយ្យឱ្យ ហើយលោកបានបង្រៀនខ្ញុំភាគខ្លះ នៃការកាត់សុបិនទាំងឡាយ ។ ឱអ្នក ដែលបង្កើតភពមេឃទាំងឡាយ និងភពផែនដី លោកជាអ្នកគាំពារខ្ញុំ ក្នុងលោកបច្ចុប្បន្ន និងលោកខាងមុខ សូមលោកបញ្ចប់ជីវិតខ្ញុំដោយប្រតិបត្តិផង ហើយសូមលោកភ្ជាប់ ខ្ញុំនឹងពួកដែលសាងកុសលផង
ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۖ وَمَا كُنْتَ لَدَيْهِمْ إِذْ أَجْمَعُوا أَمْرَهُمْ وَهُمْ يَمْكُرُونَ
ទាំងអស់នេះ គឺភាគខ្លះនៃព្រឹត្តិការណ៍អាថ៌កំបាំង ដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក។ ហើយអ្នកមិនបាននៅក្បែរពួកគេទេ នៅពេលដែល ពួកគេរួបរួមគ្នានូវកិច្ចការរបស់ពួកគេ ទាំងពួកគេធ្វើឧបាយកលនោះ
وَمَا أَكْثَرُ النَّاسِ وَلَوْ حَرَصْتَ بِمُؤْمِنِينَ
ទោះបីអ្នក ចង់បានយ៉ាងណាក៏ដោយ ក៏ភាគច្រើននៃមនុស្សពុំមែនជាពួកដែលមានជំនឿដែរ
وَمَا تَسْأَلُهُمْ عَلَيْهِ مِنْ أَجْرٍ ۚ إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ
ហើយអ្នកមិនសុំពីពួកគេនៃថ្លៃឈ្នួលណាមួយ នៅលើការផ្សព្វផ្សាយនេះទេ វាគ្មានអ្វី ក្រៅពីការរំលឹកមួយ សំរាប់លោកទាំងមូលឡើយ

Choose other languages: