Quran Apps in many lanuages:

Surah Ta-Ha Ayahs #58 Translated in Khmer

كُلُوا وَارْعَوْا أَنْعَامَكُمْ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِأُولِي النُّهَىٰ
ចូរពួកអ្នកបរិភោគ ហើយឱ្យស៊ីដល់ពួកសត្វពាហនៈរបស់ពួកអ្នក។ នៅក្នុងករណីទាំងអស់នេះ ពិតជាអាយ៉ាត់ៗសម្រាប់ពួកដែលមានបញ្ញា
مِنْهَا خَلَقْنَاكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ
ពីដី យើងបានបង្កើតពួកអ្នកទៅក្នុងដី យើង ត្រលប់ពួកអ្នកទៅវិញ ហើយពីដី យើងនឹងបញ្ចោញពួកអ្នកម្តងទៀត
وَلَقَدْ أَرَيْنَاهُ آيَاتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ
ហើយជាការពិត ណាស់ យើងបានធ្វើឱ្យគេមើលឃើញអាយ៉ាត់ៗយើងទាំងអស់នោះ រួចមក គេបានមួលបង្កាច់ និងបានប្រកែក
قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَا مُوسَىٰ
គេនិយាយថា តើអ្នកបានមកដល់យើងនេះ ដើម្បីអ្នកនឹងបណ្តេញយើង ពីទឹកដីរបស់យើង ដោយសារតែមន្តអាគមអ្នកឬ? ឱមូសា!
فَلَنَأْتِيَنَّكَ بِسِحْرٍ مِثْلِهِ فَاجْعَلْ بَيْنَنَا وَبَيْنَكَ مَوْعِدًا لَا نُخْلِفُهُ نَحْنُ وَلَا أَنْتَ مَكَانًا سُوًى
ដូចនេះ យើងពិតជានឹងនាំ មកកាន់អ្នកយ៉ាងប្រាកដនូវមន្តអាគមដូចនេះដែរ ហេតុនេះ ចូរអ្នកចាត់នូវពេលណាត់មួយ រវាងពួកយើង និងអ្នក យើងនឹងមិនបង្ខុសពេលវេលាណាត់ទេ ទាំងយើង ហើយនឹងទាំងអ្នក នូវទីកន្លែងមួយដែលស្មើភាព

Choose other languages: