Quran Apps in many lanuages:

Surah Ta-Ha Ayahs #115 Translated in Khmer

وَعَنَتِ الْوُجُوهُ لِلْحَيِّ الْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًا
ហើយមុខទាំងឡាយ បានអោនចំពោះអ្នកដែលរស់ ដែលអមតៈគ្រប់គ្រង។ ហើយពិតជាបានខាតបង់ជនណា ដែលបានរងនូវអំពើអយុត្តិធម៌
وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا
រីឯអ្នកណាហើយដែលសាងនៃអំពើកុសលទាំងឡាយ ខណៈដែលអ្នកនោះជាអ្នកមានជំនឿ ហេតុដូចនេះ ជននោះនឹងមិនខ្លាចនូវអំពើអយុត្តិធម៌ ហើយនឹងមិនខ្លាចនូវការបៀតបៀនដែរ
وَكَذَٰلِكَ أَنْزَلْنَاهُ قُرْآنًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ الْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا
ប្រៀបដូចទាំងនេះហើយ ដែលយើងបានដាក់ ចុះគម្ពីរនេះ ជាអំនានមួយជាភាសាអារ៉ាប់ ហើយយើងបានលាតត្រដាងនៅក្នុងនោះនៃការ ព្រមាន សង្ឃឹមថាពួកគេនឹងគោរពកោតខ្លាច ឬគម្ពីរនេះនឹងបំផុសឱ្យពួកគេមានការរលឹក
فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۗ وَلَا تَعْجَلْ بِالْقُرْآنِ مِنْ قَبْلِ أَنْ يُقْضَىٰ إِلَيْكَ وَحْيُهُ ۖ وَقُلْ رَبِّ زِدْنِي عِلْمًا
គឺឧត្តមថ្កុំថ្កើងអល់ឡោះ ដែលជាអធិបតីដ៏សច្ចៈពិត។ ហើយចូរអ្នកកុំប្រញាប់ប្រញាល់ នឹងអំនាន មុននឹងគេវ៉ាហ៊ីរួចរាល់ទៅកាន់អ្នក។ ហើយចូរអ្នកបួងសួងថា ឱម្ចាស់ខ្ញុំ! សូម លោកមេត្តាថែមវិជ្ជាឱ្យខ្ញុំផង
وَلَقَدْ عَهِدْنَا إِلَىٰ آدَمَ مِنْ قَبْلُ فَنَسِيَ وَلَمْ نَجِدْ لَهُ عَزْمًا
ហើយជាការពិតណាស់ យើងបានឱ្យឱវាទទៅ អាដាមកាលពីមុន រួចមកគេបានភ្លេច ហើយយើងមិនទាន់ប្រទះឃើញអាដាមមាន ការប្តេជ្ញាចិត្តជាប់មាំទេ

Choose other languages: