Quran Apps in many lanuages:

Surah Muhammad Ayahs #38 Translated in Khmer

فَلَا تَهِنُوا وَتَدْعُوا إِلَى السَّلْمِ وَأَنْتُمُ الْأَعْلَوْنَ وَاللَّهُ مَعَكُمْ وَلَنْ يَتِرَكُمْ أَعْمَالَكُمْ
ដូចនេះ ចូរពួកអ្នកកុំបាក់ស?រាតី ហើយចូរកុំអំពាវនាវទៅ កាន់ការចរចា ខណៈដែលពួកអ្នកមានប្រៀបលើ ហើយអល់ឡោះជួយពួកអ្នកឱ្យ ហើយលោកនឹង មិនធ្វើឱ្យខ្វះដល់ពួកអ្នក នូវអំពើទាំងឡាយរបស់ពួកអ្នកឡើយ
إِنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ ۚ وَإِنْ تُؤْمِنُوا وَتَتَّقُوا يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْأَلْكُمْ أَمْوَالَكُمْ
ការពិតជីវិតលោកិយ គឺ គ្រាន់តែជាការកំសាន្ត និងល្បែងសប្បាយតែប៉ុណ្ណោះ។ ហើយបើពួកអ្នកជឿ ព្រមទាំងកោត ខ្លាច លោកពិតជានឹងផ្តល់ទៅពួកអ្នក នូវរង្វាន់ទាំងឡាយរបស់ពួកអ្នក ហើយលោកមិនស្នើ សុំដល់ពួកអ្នកឱ្យ នូវទ្រព្យធនទាំងឡាយរបស់ពួកអ្នកឡើយ
إِنْ يَسْأَلْكُمُوهَا فَيُحْفِكُمْ تَبْخَلُوا وَيُخْرِجْ أَضْغَانَكُمْ
បើលោកនឹងស្នើសុំដល់ពួកអ្នក នូវ ទ្រព្យធននោះ ពេលនោះលោកពិតជានឹងបង្ខំពួកអ្នក ពួកអ្នកនឹងកំណាញ់ ហើយលោកនឹងបញ្ចោញ ឡើងនូវទោសៈរបស់ពួកអ្នក
هَا أَنْتُمْ هَٰؤُلَاءِ تُدْعَوْنَ لِتُنْفِقُوا فِي سَبِيلِ اللَّهِ فَمِنْكُمْ مَنْ يَبْخَلُ ۖ وَمَنْ يَبْخَلْ فَإِنَّمَا يَبْخَلُ عَنْ نَفْسِهِ ۚ وَاللَّهُ الْغَنِيُّ وَأَنْتُمُ الْفُقَرَاءُ ۚ وَإِنْ تَتَوَلَّوْا يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوا أَمْثَالَكُمْ
ពួកអ្នកនេះហើយ គឺជាពួកដែលត្រូវគេអំពាវនាវ ដើម្បីឱ្យពួក អ្នកចំណាយនៅក្នុងមាគ៌ាអល់ឡោះ រួចមកក្នុងចំណោមពួកអ្នកមានអ្នករិះកំណាញ់ ។ ហើយ ជនណាដែលរិះកំណាញ់ ការពិតគេរិះកំណាញ់ពីខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយអល់ឡោះជា អ្នកមានបំផុត រីឯពួកអ្នកជាពួកទីទ័លក្រ។ ហើយបើពួកអ្នកបែរងាកចេញលោកនឹងដាក់ ជំនួស មកវិញ នូវក្រុមមនុស្សមួយក្រៅពីពួកអ្នក ក្រោយមកពួកគេនឹងមិនដូចជាពួកអ្នកឡើយ

Choose other languages: