Quran Apps in many lanuages:

Surah Muhammad Ayahs #6 Translated in Khmer

وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَآمَنُوا بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ الْحَقُّ مِنْ رَبِّهِمْ ۙ كَفَّرَ عَنْهُمْ سَيِّئَاتِهِمْ وَأَصْلَحَ بَالَهُمْ
រីឯពួកដែលបានជឿ ហើយបានសាងកុសលទាំងឡាយ ព្រមទាំងបានជឿនូវអ្វីដែលគេ បានដាក់ចុះទៅលើមូហាំម៉ាត់ ដែលជាសច្ចភាពពិតពីម្ចាស់របស់ពួកគេនោះ អំពើអកុសលទាំងឡាយ របស់ពួកគេ លោកបានលុបចោល ហើយលក្ខណៈសម្បត្តិពួកគេ លោកបានកែលំអ
ذَٰلِكَ بِأَنَّ الَّذِينَ كَفَرُوا اتَّبَعُوا الْبَاطِلَ وَأَنَّ الَّذِينَ آمَنُوا اتَّبَعُوا الْحَقَّ مِنْ رَبِّهِمْ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ لِلنَّاسِ أَمْثَالَهُمْ
ទាំងនេះដោយ សារពួកដែលអជំនឿនោះ ពិតជាបានធ្វើតាមប្រការខុសឆ្គង រីឯពួកដែលបានជឿនោះ ពិតជាបានធ្វើ តាមសច្ចការមកពីម្ចាស់របស់ពួកគេ។ ប្រៀបដូចនេះហើយ ដែលអល់ឡោះដាក់ជូនមនុស្សទាំងឡាយ នូវឧបមាកថារបស់ពួកគេ
فَإِذَا لَقِيتُمُ الَّذِينَ كَفَرُوا فَضَرْبَ الرِّقَابِ حَتَّىٰ إِذَا أَثْخَنْتُمُوهُمْ فَشُدُّوا الْوَثَاقَ فَإِمَّا مَنًّا بَعْدُ وَإِمَّا فِدَاءً حَتَّىٰ تَضَعَ الْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَاءُ اللَّهُ لَانْتَصَرَ مِنْهُمْ وَلَٰكِنْ لِيَبْلُوَ بَعْضَكُمْ بِبَعْضٍ ۗ وَالَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ فَلَنْ يُضِلَّ أَعْمَالَهُمْ
រួចមក កាលណាពួកអ្នកបានជួបពួកដែលអជំនឿ ពេលនោះត្រូវប្រហា រកទាល់តែកាលណាពួកអ្នកគ្របសង្កត់ពួកគេបាន ហើយពេលនោះ ចូរពួកអ្នកចាប់ឈ្លើយសឹក រួច បន្ទាប់មកគួរត្រូវដោះលែងអោយមានសេរីភាព ឬគួរត្រូវយកតំលៃលោះ រហូតទាល់តែសង្គ្រាមនឹង ដាក់ចុះនូវអាវុធរបស់វា។ ទាំងនោះ ប្រសិនអល់ឡោះប្រាថ្នា ប្រាកដជាលោកជួយឱ្យឈ្នះពួកគេ ក៏ប៉ុន្តែ ដើម្បីលោកនឹងសាកល្បងភាគខ្លះ នៃពួកអ្នកដោយភាគខ្លះទៀត។ រីឯពួកដែលត្រូវបានគេសំលាប់ ក្នុងផ្លូវអល់ឡោះនោះ អំពើទាំងឡាយរបស់ពួកគេ លោកនឹងមិនលុបបំបាត់ឡើយ
سَيَهْدِيهِمْ وَيُصْلِحُ بَالَهُمْ
លោកនឹង មគ្គុទ្ទេសពួកគេ ហើយលោកនឹងកែលំអនូវលក្ខណៈសម្បត្តិរបស់ពួកគេ
وَيُدْخِلُهُمُ الْجَنَّةَ عَرَّفَهَا لَهُمْ
ហើយលោកនឹងបញ្ចូល ពួកគេទៅស្ថានសួគ៌ា ដែលលោកបានបង្ហាញឱ្យពួកគេបានស្គាល់សួគ៌ានោះ

Choose other languages: