Quran Apps in many lanuages:

Surah Maryam Ayahs #24 Translated in Khmer

قَالَتْ أَنَّىٰ يَكُونُ لِي غُلَامٌ وَلَمْ يَمْسَسْنِي بَشَرٌ وَلَمْ أَكُ بَغِيًّا
នាងថា ខ្ញុំមានកូនដូចម្តេចទៅកើត ក្នុងករណីដែលមិនទាន់បុរសណាម្នាក់ប៉ះពាល់ ខ្ញុំផង ហើយខ្ញុំក៏ពុំមែនជាអ្នកខុសសីលធម៌ដែរ
قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٌ ۖ وَلِنَجْعَلَهُ آيَةً لِلنَّاسِ وَرَحْمَةً مِنَّا ۚ وَكَانَ أَمْرًا مَقْضِيًّا
បុរសនោះថា ប្រៀបដូចទាំងអស់ នេះ ម្ចាស់នាងបានថា វាជាការងាយបំផុតលើយើង ហើយដើម្បីយើងនឹងចាត់កុមារ ជាភស្តុតាងមួយសំរាប់មនុស្ស ហើយនឹងជាការអាណិតស្រលាញ់មួយពីយើង ។ វាជា ការងារមួយដែលត្រូវកំណត់រួច
فَحَمَلَتْهُ فَانْتَبَذَتْ بِهِ مَكَانًا قَصِيًّا
រួចមក នាងក៏មានផ្ទៃពោះកូននោះ ហើយនាង ក៏បានដកខ្លួនទៅទីស្ងាត់ នៅកន្លែងមួយួដ៏សែនឆ្ងាយ
فَأَجَاءَهَا الْمَخَاضُ إِلَىٰ جِذْعِ النَّخْلَةِ قَالَتْ يَا لَيْتَنِي مِتُّ قَبْلَ هَٰذَا وَكُنْتُ نَسْيًا مَنْسِيًّا
រួចមក ការឈឺពោះឆ្លងទន្លេ ក៏បានជំរុញឱ្យនាងដើរទៅកាន់ដើមលម៉ើ។ នាងបានថា ឱអនិច្ចាខ្លួនខ្ញុំ! ធ្វើម្តេចទៅន៎ បើសិនខ្ញុំបានស្លាប់មុននេះ ខ្ញុំនឹងក្លាយជាអ្នកដែលគេបំភ្លេច ដែលគេមិននឹកឃើញ សោះ
فَنَادَاهَا مِنْ تَحْتِهَا أَلَّا تَحْزَنِي قَدْ جَعَلَ رَبُّكِ تَحْتَكِ سَرِيًّا
ស្រាប់តែគេបានហៅនាងពីខាងក្រោមនាង សូមនាងកុំព្រួយបារម្ភ ម្ចាស់ របស់នាង ពិតជាបានចាត់នៅពីក្រោមនាងនូវក្បាលទឹកមួយ

Choose other languages: