Quran Apps in many lanuages:

Surah Ibrahim Ayahs #40 Translated in Khmer

رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِنَ النَّاسِ ۖ فَمَنْ تَبِعَنِي فَإِنَّهُ مِنِّي ۖ وَمَنْ عَصَانِي فَإِنَّكَ غَفُورٌ رَحِيمٌ
ឱម្ចាស់របស់ខ្ញុំ! បដិមាៗ ពិតជាបានបន្សាត់វង្វេងភាគច្រើន នៃមនុស្ស ដូច្នេះ អ្នកណាដែលបានធ្វើតាមខ្ញុំ អ្នកនោះគឺពិតជាសម្ព័ន្ធមិត្តខ្ញុំ ហើយអ្នក ណាដែលមិនស្តាប់ឱវាទខ្ញុំ លោកពិតជាអ្នកដែលអភ័យទោស ព្រមទាំងអាណិតអាសូរ បំផុត
رَبَّنَا إِنِّي أَسْكَنْتُ مِنْ ذُرِّيَّتِي بِوَادٍ غَيْرِ ذِي زَرْعٍ عِنْدَ بَيْتِكَ الْمُحَرَّمِ رَبَّنَا لِيُقِيمُوا الصَّلَاةَ فَاجْعَلْ أَفْئِدَةً مِنَ النَّاسِ تَهْوِي إِلَيْهِمْ وَارْزُقْهُمْ مِنَ الثَّمَرَاتِ لَعَلَّهُمْ يَشْكُرُونَ
ឱម្ចាស់របស់យើង! ខ្ញុំពិតជាបានទុកដាក់ភាគខ្លះនៃកូនចៅរបស់ខ្ញុំ នៅឯ ជ្រលងភ្នំមួយ ដែលគ្មានដំណាំមួយទេ គឺនៅក្បែរសន្តៈគេហដ្ឋានរបស់លោក។ ឱម្ចាស់ របស់យើង! ដើម្បីពួកគេបញ្ឈរសឡាតិ៍ សូមលោកមេត្តាធ្វើឱ្យទឹកចិត្តមនុស្សខ្លះ ទោរ ទន់ទៅរកពួកគេផង ហើយសូមលោកផ្តល់អាហារឱ្យពួកគេនៃផលានុផល សង្ឃឹមថា ពួកគេនឹងសម្តែងឧបការគុណ
رَبَّنَا إِنَّكَ تَعْلَمُ مَا نُخْفِي وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى اللَّهِ مِنْ شَيْءٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ
ឱម្ចាស់របស់យើង! លោកពិតជាអ្នកដែលដឹងនូវអ្វី ដែលយើងបានលាក់លៀម និងអ្វីដែលយើងលាតបង្ហាញ។ គ្មានវត្ថុណាមួយដែលនឹង កំបាំងពីអល់ឡោះឡើយ ទាំងនៅឯដី ហើយក៏គ្មានដែរទាំងនៅឯមេឃ
الْحَمْدُ لِلَّهِ الَّذِي وَهَبَ لِي عَلَى الْكِبَرِ إِسْمَاعِيلَ وَإِسْحَاقَ ۚ إِنَّ رَبِّي لَسَمِيعُ الدُّعَاءِ
ក្តីសរសើរ សម្រាប់អល់ឡោះ ដែលលោកបានប្រទានឱ្យខ្ញុំទាំងចាស់ជរានេះ នូវអ៊ីស្មាឯល និង អ៊ីស្ហាក។ ម្ចាស់របស់ខ្ញុំ ពិតជាអ្នកដែលឮបំផុតចំពោះការបួងសួង
رَبِّ اجْعَلْنِي مُقِيمَ الصَّلَاةِ وَمِنْ ذُرِّيَّتِي ۚ رَبَّنَا وَتَقَبَّلْ دُعَاءِ
ឱម្ចាស់របស់ ខ្ញុំ! សូមលោកចាត់ខ្ញុំជាអ្នកដែលបញ្ឈរសឡាតិ៍ ព្រមទាំងកូនចៅរបស់ខ្ញុំ។ ឱម្ចាស់របស់ យើង! សូមលោកទទួលការបួងសួងរបស់ខ្ញុំ

Choose other languages: