Quran Apps in many lanuages:

Surah Hud Ayahs #60 Translated in Khmer

إِنِّي تَوَكَّلْتُ عَلَى اللَّهِ رَبِّي وَرَبِّكُمْ ۚ مَا مِنْ دَابَّةٍ إِلَّا هُوَ آخِذٌ بِنَاصِيَتِهَا ۚ إِنَّ رَبِّي عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ការពិតយើងបានប្រគល់ទៅលើ អល់ឡោះម្ចាស់របស់យើង និងម្ចាស់ពួកអ្នក។ គ្មានសត្វតិរច្ឆានណាមួយ ដែលលោកពុំមែនជាអ្នកចាប់ យកបង្ហើយ (ជាអ្នកគ្រប់គ្រង)របស់វានោះឡើយ។ ម្ចាស់របស់យើង គឺពិតជានៅលើផ្លូវមួយដ៏ត្រឹមត្រូវ បំផុត
فَإِنْ تَوَلَّوْا فَقَدْ أَبْلَغْتُكُمْ مَا أُرْسِلْتُ بِهِ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّي قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُ شَيْئًا ۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيْءٍ حَفِيظٌ
ដូចនេះ ប្រសិនបើអ្នកបែរងាកក៏យើងបញ្ជូនឱ្យទៅដល់ពួកអ្នកយ៉ាងប្រាកដ នូវអ្វីដែលគេបាន បញ្ជូនមកកាន់យើងឱ្យឆ្ពោះទៅពួកអ្នក។ ហើយម្ចាស់របស់យើងនឹងជំនួសឱ្យនូវក្រុមមនុស្សមួយ ក្រៅពី ពួកអ្នក ហើយពួកអ្នកក៏មិនអាចសាងឧបសគ្គទៅលោកបន្តិចសោះឡើយ។ ការពិតម្ចាស់របស់យើង គឺជាអ្នកថែរក្សាលើវត្ថុទាំងអស់
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا هُودًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَنَجَّيْنَاهُمْ مِنْ عَذَابٍ غَلِيظٍ
ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបាន រំដោះហ៊ូទ ព្រមទាំងពួកដែលបានជឿរួមជាមួយគេ ដោយក្តីអាណិតអាសូរមួយអំពីយើង ហើយយើង បានរំដោះពួកគេ ពីទណ្ឌកម្មមួយដ៏ក្រាស់ក្រែលបំផុត
وَتِلْكَ عَادٌ ۖ جَحَدُوا بِآيَاتِ رَبِّهِمْ وَعَصَوْا رُسُلَهُ وَاتَّبَعُوا أَمْرَ كُلِّ جَبَّارٍ عَنِيدٍ
ដូចទាំងនេះដែរ ពួកអាទ ពួកគេបានជំទាស់ នឹងអាយ៉ាត់ៗរបស់ម្ចាស់ពួកគេ ហើយពួកគេមិនបានស្តាប់ឱវាទរ៉សូលរបស់លោក និងពួកគេបានធ្វើ តាមកិច្ចបញ្ជារបស់អ្នកដែលអំនួត ហើយចចេសរឹងរួស
وَأُتْبِعُوا فِي هَٰذِهِ الدُّنْيَا لَعْنَةً وَيَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ عَادًا كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِعَادٍ قَوْمِ هُودٍ
ហើយពួកគេក៏ត្រូវបានតាមប្រកិតនៅក្នុង លោកិយនេះ និងថ្ងៃត្រូវងើបឡើងវិញ ដោយបណ្តាសាមួយ។ នែ! ពួកអាទ ពិតជាអជំនឿចំពោះម្ចាស់ របស់គេ។ នែ! ក្តីវិនាសហើយចំពោះពួកអាទ ជាក្រុមមនុស្សរបស់ហ៊ូទនោះ

Choose other languages: