Quran Apps in many lanuages:

Surah Hud Ayahs #57 Translated in Khmer

قَالُوا يَا هُودُ مَا جِئْتَنَا بِبَيِّنَةٍ وَمَا نَحْنُ بِتَارِكِي آلِهَتِنَا عَنْ قَوْلِكَ وَمَا نَحْنُ لَكَ بِمُؤْمِنِينَ
ពួកគេថា ឱហ៊ូទ! អ្នកមិនបាននាំភស្តុតាង មួយមកកាន់យើងសោះ ហើយយើងមិនមែនជាអ្នកដែលបោះបង់ចោលម្ចាស់របស់ពួកយើង ដោយសារតែសំដីរបស់អ្នកដែរ ហើយយើងក៏ពុំមែនជាពួកដែលមានជំនឿចំពោះអ្នកដែរ
إِنْ نَقُولُ إِلَّا اعْتَرَاكَ بَعْضُ آلِهَتِنَا بِسُوءٍ ۗ قَالَ إِنِّي أُشْهِدُ اللَّهَ وَاشْهَدُوا أَنِّي بَرِيءٌ مِمَّا تُشْرِكُونَ
យើងអាចថា ភាគខ្លះនៃពពួកសក្ការៈម្ចាស់របស់ពួកយើង បានធ្វើឱ្យប៉ះពាល់ដល់អ្នក នូវអំពើអកុសល ណាមួយ គាត់ថា ការពិតយើងសុំឱ្យអល់ឡោះធ្វើជាសាក្សី ហើយពួកអ្នកចួរធ្វើជាសាក្សីដែរទៅ ថា យើងពិតជារួចផុតពីអ្វីដែលពួកអ្នកស៊ីរិក
مِنْ دُونِهِ ۖ فَكِيدُونِي جَمِيعًا ثُمَّ لَا تُنْظِرُونِ
ក្រៅពីលោក ចូរពួកអ្នកទាំងអស់គ្នាធ្វើល្បិចកលចំពោះ យើងចុះ ក្រោយមក ពួកអ្នកមិនបាច់ពន្យារពេលដល់យើងទៀតទេ
إِنِّي تَوَكَّلْتُ عَلَى اللَّهِ رَبِّي وَرَبِّكُمْ ۚ مَا مِنْ دَابَّةٍ إِلَّا هُوَ آخِذٌ بِنَاصِيَتِهَا ۚ إِنَّ رَبِّي عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ការពិតយើងបានប្រគល់ទៅលើ អល់ឡោះម្ចាស់របស់យើង និងម្ចាស់ពួកអ្នក។ គ្មានសត្វតិរច្ឆានណាមួយ ដែលលោកពុំមែនជាអ្នកចាប់ យកបង្ហើយ (ជាអ្នកគ្រប់គ្រង)របស់វានោះឡើយ។ ម្ចាស់របស់យើង គឺពិតជានៅលើផ្លូវមួយដ៏ត្រឹមត្រូវ បំផុត
فَإِنْ تَوَلَّوْا فَقَدْ أَبْلَغْتُكُمْ مَا أُرْسِلْتُ بِهِ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّي قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُ شَيْئًا ۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيْءٍ حَفِيظٌ
ដូចនេះ ប្រសិនបើអ្នកបែរងាកក៏យើងបញ្ជូនឱ្យទៅដល់ពួកអ្នកយ៉ាងប្រាកដ នូវអ្វីដែលគេបាន បញ្ជូនមកកាន់យើងឱ្យឆ្ពោះទៅពួកអ្នក។ ហើយម្ចាស់របស់យើងនឹងជំនួសឱ្យនូវក្រុមមនុស្សមួយ ក្រៅពី ពួកអ្នក ហើយពួកអ្នកក៏មិនអាចសាងឧបសគ្គទៅលោកបន្តិចសោះឡើយ។ ការពិតម្ចាស់របស់យើង គឺជាអ្នកថែរក្សាលើវត្ថុទាំងអស់

Choose other languages: