Quran Apps in many lanuages:

Surah Hud Ayahs #21 Translated in Khmer

أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ وَيَتْلُوهُ شَاهِدٌ مِنْهُ وَمِنْ قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ أُولَٰئِكَ يُؤْمِنُونَ بِهِ ۚ وَمَنْ يَكْفُرْ بِهِ مِنَ الْأَحْزَابِ فَالنَّارُ مَوْعِدُهُ ۚ فَلَا تَكُ فِي مِرْيَةٍ مِنْهُ ۚ إِنَّهُ الْحَقُّ مِنْ رَبِّكَ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ
ហេតុនេះ តើ(ពួកអត់ជំនឿដូច)ជនដែលស្ថិតនៅលើការជាក់ច្បាស់មួយពីម្ចាស់របស់គេ ហើយ សាក្សីម្នាក់កំពុងសូត្រគម្ពីរពីលោក ហើយនឹងគម្ពីរកាលពីមុននេះ គឺជាគម្ពីររបស់ មូសា ជាមគ្គុទ្ទេសន៍មួយ និងជាក្តីអាណិតអាសូរមួយ? ពួកគេមានជំនឿនឹងគម្ពីរ ។ ហើយជនដែលអត់ជំនឿនឹងគម្ពីរក្នុងចំណោមពួកបះបោរ ដូចនេះ នរកគឺជាទីសន្មត របស់គេ ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងការសង្ស័យពីគម្ពីរឱ្យសោះ។ ប្រាកដណាស់ គម្ពីរ គឺជាសច្ចភាពពីម្ចាស់របស់អ្នកមែន ក៏ប៉ុន្តែភាគច្រើនណាស់នៃមនុស្សមិនមាន ជំនឿ
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۚ أُولَٰئِكَ يُعْرَضُونَ عَلَىٰ رَبِّهِمْ وَيَقُولُ الْأَشْهَادُ هَٰؤُلَاءِ الَّذِينَ كَذَبُوا عَلَىٰ رَبِّهِمْ ۚ أَلَا لَعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ហើយជនណាម្នាក់ដែលអយុត្តិធម៌ ជាជាងអ្នកដែលប្រឌិតលើអល់ឡោះ នូវការភូតកុហកណាមួយ?។ ពួកគេទាំងនេះហើយ នឹងត្រូវគេបង្ហាញទៅលើម្ចាស់ របស់ពួកគេ ហើយមានសាក្សីទាំងឡាយនិយាយថា ពួកទាំងនេះហើយ ដែលបាន កុហកលើម្ចាស់ពួកគេ ។ បណ្តាសារបស់អល់ឡោះ ពិតជាត្រូវនៅលើពួកអយុត្តិធម៌
الَّذِينَ يَصُدُّونَ عَنْ سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ
ពួកដែលរំខានពីមាគ៌ារបស់អល់ឡោះ ហើយពួកគេខំព្យាយាមធ្វើឱ្យមាគ៌ានេះ ទៅជាផ្លូវៀចវេរ ហើយពួកគេចំពោះថ្ងៃបរលោក ពួកគេគឺជាពួកដែលគ្មានជំនឿ
أُولَٰئِكَ لَمْ يَكُونُوا مُعْجِزِينَ فِي الْأَرْضِ وَمَا كَانَ لَهُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ۘ يُضَاعَفُ لَهُمُ الْعَذَابُ ۚ مَا كَانُوا يَسْتَطِيعُونَ السَّمْعَ وَمَا كَانُوا يُبْصِرُونَ
ពួកគេទាំងនេះ ពុំមែនជាពួកអាចគេចផុតនៅលើភពផែនដីបានទេ ។ ហើយពួកគេក៏ គ្មានពួកអ្នកគាំពារក្រៅពីអល់ឡោះដែរ ។ សំរាប់ពួកគេនឹងត្រូវគេទ្វេទណ្ឌកម្ម ។ ពួក គេមិនដែលមានលទ្ធភាពឮទេ ហើយពួកគេក៏មិនដែលមើលឃើញដែរ
أُولَٰئِكَ الَّذِينَ خَسِرُوا أَنْفُسَهُمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ពួកគេទាំង នោះហើយដែលខាតបង់ខ្លួនពួកគេផ្ទាល់ ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិតសោត ក៏ បានវង្វេងបាត់ពីពួកគេដែរ

Choose other languages: