Quran Apps in many lanuages:

Surah Hud Ayahs #123 Translated in Khmer

إِلَّا مَنْ رَحِمَ رَبُّكَ ۚ وَلِذَٰلِكَ خَلَقَهُمْ ۗ وَتَمَّتْ كَلِمَةُ رَبِّكَ لَأَمْلَأَنَّ جَهَنَّمَ مِنَ الْجِنَّةِ وَالنَّاسِ أَجْمَعِينَ
លើកលែង តែអ្នកដែលម្ចាស់របស់អ្នកបានអាណិតអាសូរ ។ ហើយដើម្បីទាំងនេះ យើងបានបង្កើតពួកគេ។ ហើយបានចប់សព្វគ្រប់សំដីម្ចាស់អ្នក(ដែលថា) យើងប្រាកដជាបំពេញឱ្យពេញនូវនរកឆាបឆេះនៃ ពួកជិន ព្រមទាំងមនុស្សទាំងអស់គ្នា
وَكُلًّا نَقُصُّ عَلَيْكَ مِنْ أَنْبَاءِ الرُّسُلِ مَا نُثَبِّتُ بِهِ فُؤَادَكَ ۚ وَجَاءَكَ فِي هَٰذِهِ الْحَقُّ وَمَوْعِظَةٌ وَذِكْرَىٰ لِلْمُؤْمِنِينَ
ហើយនៅរៀងរាល់ពេលដែលយើងនិទានទៅលើអ្នក ពីព្រឹត្តិការណ៍ខ្លះរបស់រ៉សូលទាំងឡាយនេះ គឺសុទ្ធតែជាអ្វីដែលយើងនឹងពង្រឹងទឹកចិត្តរបស់អ្នក ហើយក្នុងរឿងនេះបានមកដល់អ្នកដោយសច្ចភាព ការណែនាំ និងការក្រើនរំលឹកសំរាប់ពួកជំនឿ
وَقُلْ لِلَّذِينَ لَا يُؤْمِنُونَ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنَّا عَامِلُونَ
ហើយចូរអ្នកស្រដីទៅកាន់ពួកដែលមិនទាន់មានជំនឿថា ចូរពួកអ្នកប្រព្រឹត្តឹតាមលទ្ធភាព របស់ពួកអ្នក ការពិតពួកយើង ក៏ជាពួកដែលប្រព្រឹត្តដែរ
وَانْتَظِرُوا إِنَّا مُنْتَظِرُونَ
ហើយចូរពួកអ្នករង់ចាំចុះ ការពិត យើង ក៏ជាពួកដែលរង់ចាំដែរ
وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ وَإِلَيْهِ يُرْجَعُ الْأَمْرُ كُلُّهُ فَاعْبُدْهُ وَتَوَكَّلْ عَلَيْهِ ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا تَعْمَلُونَ
ហើយកម្មសិទ្ធិរបស់អល់ឡោះ អាថ៌កំបាំងមេឃទាំងឡាយ និងភពផែនដី ហើយឆ្ពោះទៅកាន់លោក កិច្ចការទាំងអស់នោះនឹងត្រូវបានគេបញ្ជូនត្រលប់ទៅ វិញ។ ដូច្នេះ ចូរអ្នកប្រណិប័តន៍ចំពោះលោក ហើយប្រគល់ភាពស្មោះស្ម័គ្រទៅលើលោក ហើយ ម្ចាស់របស់អ្នក ពុំមែនជាអ្នកដែលធ្វេសប្រហែសឡើយ ស្តីពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ

Choose other languages: