Quran Apps in many lanuages:

Surah Hud Ayahs #103 Translated in Khmer

وَأُتْبِعُوا فِي هَٰذِهِ لَعْنَةً وَيَوْمَ الْقِيَامَةِ ۚ بِئْسَ الرِّفْدُ الْمَرْفُودُ
ហើយត្រូវបានតាមប្រកិតពួកគេនូវបណ្តាសា ទាំង ទីនេះ និងទាំងថ្ងៃត្រូវងើបឡើងវិញ។ អាក្រក់បំផុតការគាំទ្រ ដែលត្រូវគេគាំទ្រ
ذَٰلِكَ مِنْ أَنْبَاءِ الْقُرَىٰ نَقُصُّهُ عَلَيْكَ ۖ مِنْهَا قَائِمٌ وَحَصِيدٌ
ទាំងអស់ នេះ គឺជាភាគខ្លះនៃព្រឹត្តិការណ៍របស់បុរីទាំងឡាយ ដែលយើងបាននិទានវាទៅលើអ្នក។ ក្នុង ចំណោមបុរីទាំងនោះ នៅមាននៅឡើយ ហើយក៏មានបុរីខ្លះត្រូវរលាយសាបសូន្យ
وَمَا ظَلَمْنَاهُمْ وَلَٰكِنْ ظَلَمُوا أَنْفُسَهُمْ ۖ فَمَا أَغْنَتْ عَنْهُمْ آلِهَتُهُمُ الَّتِي يَدْعُونَ مِنْ دُونِ اللَّهِ مِنْ شَيْءٍ لَمَّا جَاءَ أَمْرُ رَبِّكَ ۖ وَمَا زَادُوهُمْ غَيْرَ تَتْبِيبٍ
ហើយ យើងមិនបានសាងអយុត្តិធម៌ចំពោះពួកគេទេ ក៏ប៉ុន្តែពួកគេបានសាងអយុត្តិធម៌ចំពោះខ្លួនពួកគេ ផ្ទាល់។ ពេលនោះ ក៏មិនបានការពារពួកគេដោយម្ចាស់របស់ពួកគេ ដែលពួកគេបួងសួងក្រៅពី អល់ឡោះនៃវត្ថុណាមួយឡើយ នៅពេលដែលបទបញ្ជារបស់ម្ចាស់អ្នកបានទៅដល់។ ហើយពួក គេឥតមានថែមដល់ពួកគេទេ ក្រៅពីកាន់តែខាតបង់
وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ ۚ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ
ហើយប្រៀបដូចទាំងនេះដែរ ការចាប់ យករបស់ម្ចាស់អ្នក កាលណាលោកបានចាប់យកភូមិករទាំងឡាយ ក្នុងករណីភូមិករទាំងនោះ ប្រព្រឹត្តអំពើអយុត្តិធម៌។ ការពិតការចាប់យករបស់លោក គឺខ្លោចផ្សាបំផុត ហើយខ្លាំងក្លាថែម ទៀតផង
إِنَّ فِي ذَٰلِكَ لَآيَةً لِمَنْ خَافَ عَذَابَ الْآخِرَةِ ۚ ذَٰلِكَ يَوْمٌ مَجْمُوعٌ لَهُ النَّاسُ وَذَٰلِكَ يَوْمٌ مَشْهُودٌ
ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺពិតជាមេរៀនមួយសំរាប់អ្នកដែលបាន កោតខ្លាចទណ្ឌកម្មនាថ្ងៃចុងក្រោយ ។ ទាំងនេះ គឺជាថ្ងៃមួយដែលត្រូវគេប្រមូលផ្តុំមនុស្សទាំងឡាយ សំរាប់ថ្ងៃនោះ ហើយទាំងនេះគឺជាថ្ងៃមួយដែលត្រូវវត្តមាន

Choose other languages: