Quran Apps in many lanuages:

Surah Ghafir Ayahs #59 Translated in Khmer

فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ وَاسْتَغْفِرْ لِذَنْبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِالْعَشِيِّ وَالْإِبْكَارِ
ដូចនេះ ចូរអ្នកអត់ធ្មត់ សន្យាអល់ឡោះពិតជាសច្ចៈ។ ហើយចូរអ្នកសុំអភ័យ ទោស ចំពោះបាបកម្មអ្នក។ ចូរអ្នកសូត្រធម៌បរិសុទ្ធ ដោយការសរ សើរម្ចាស់អ្នក ពេលល្ងាច និងពេលព្រឹក
إِنَّ الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۙ إِنْ فِي صُدُورِهِمْ إِلَّا كِبْرٌ مَا هُمْ بِبَالِغِيهِ ۚ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ
ជាការពិត ពួកដែល ឈ្លោះប្រកែកគ្នានៅក្នុងអាយ៉ាត់ៗអល់ឡោះ ដោយក្រៅពីភស្តុតាង មួយដែលបានទៅដល់ពួកគេ នៅក្នុងទ្រូងៗរបស់ពួកគេ គ្មានអ្វីក្រៅពី ការក្រអឺតក្រទមឡើយ ដែលពួកគេពុំមែនជាពួកអ្នកឈានទៅដល់ គោលបំណងនោះផង។ ដូចនេះ ចូរអ្នកសុំជ្រកកោននឹងអល់ឡោះ ការពិតលោកពិតជាអ្នកឮ ជាអ្នកឃើញបំផុត
لَخَلْقُ السَّمَاوَاتِ وَالْأَرْضِ أَكْبَرُ مِنْ خَلْقِ النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
កំណើតមេឃ និងដី គឺប្រាកដជាធំធេងជាងកំណើតមនុស្ស ក៏ប៉ុន្តែភាគច្រើននៃ មនុស្សនៅតែមិនដឹង
وَمَا يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَلَا الْمُسِيءُ ۚ قَلِيلًا مَا تَتَذَكَّرُونَ
មិនស្មើគ្នាទេអ្នកខ្វាក់ និងអ្នកមើលឃើញ ហើយពួកដែលបានជឿ និងបានប្រព្រឹត្តអំពើកុសល និងអ្នកសាងអា ក្រក់ក៏មិនស្មើគ្នាដែរ ភាគតិចបំផុត នូវអ្វីដែលពួកអ្នកនឹកឃើញ
إِنَّ السَّاعَةَ لَآتِيَةٌ لَا رَيْبَ فِيهَا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ
ពេលវេលា (បរលោក) ពិតជានឹងដល់មក ដោយឥតមន្ទិលសង្ស័យ ឡើយ នៅក្នុងករណីនេះ ក៏ប៉ុន្តែភាគច្រើននៃមនុស្សនៅតែមិនជឿ

Choose other languages: