Quran Apps in many lanuages:

Surah Ghafir Ayahs #38 Translated in Khmer

وَلَقَدْ جَاءَكُمْ يُوسُفُ مِنْ قَبْلُ بِالْبَيِّنَاتِ فَمَا زِلْتُمْ فِي شَكٍّ مِمَّا جَاءَكُمْ بِهِ ۖ حَتَّىٰ إِذَا هَلَكَ قُلْتُمْ لَنْ يَبْعَثَ اللَّهُ مِنْ بَعْدِهِ رَسُولًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَنْ هُوَ مُسْرِفٌ مُرْتَابٌ
ហើយជាការពិតណាស់ កាលពីមុនយូសុះបានទៅដល់ពួកអ្នក ដោយនាំភស្តុតាង ៗរួចមកពួកអ្នកឥតឈប់ឈរនៅក្នុងការសង្ស័យ នៃអ្វីដែលគេបាននាំដល់ទៅ ពួកអ្នកនោះ លុះត្រាតែកាលណាគេបានស្លាប់ទៅហើយ ទើបពួកអ្នកថា អល់ឡោះ នឹងមិនតែងតាំងរ៉សូលណាម្នាក់ទៀតបន្ទាប់ពីគេទេ។ ប្រៀបបីដូចនេះ ហើយ ដែលអល់ឡោះបន្សាត់វង្វេងជនដែលគេជាមនុស្សបំពានម្នាក់ ដែលជា អ្នកមានការសង្ស័យម្នាក់
الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۖ كَبُرَ مَقْتًا عِنْدَ اللَّهِ وَعِنْدَ الَّذِينَ آمَنُوا ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ كُلِّ قَلْبِ مُتَكَبِّرٍ جَبَّارٍ
ពួកដែលកំពុងឈ្លោះប្រកែកគ្នានៅក្នុងភស្តុតាងៗ អល់ឡោះ ដោយគ្មានភស្តុតាងណាមួយដែលបានទៅដល់ពួកគេទេ។ ធំធេង ណាស់ ខាងការខឹងសម្បានៅឯអល់ឡោះ និងនៅឯពួកដែលជឿ។ ប្រៀបដូច នេះហើយ ដែលអល់ឡោះបិទភ្ជិតលើចិត្តរបស់មនុស្សវាយឫកក្អេងក្អាង ជាអ្នក ប្រជាហិង្សា
وَقَالَ فِرْعَوْنُ يَا هَامَانُ ابْنِ لِي صَرْحًا لَعَلِّي أَبْلُغُ الْأَسْبَابَ
ហ្វារ៉ាអុងថា ឱហាម៉ាន! ចូរអ្នកស្ថាបនាឱ្យយើង នូវប្រាសាទ មួយ សង្ឃឹមថា យើងនឹងឈានទៅដល់ផ្លូវមធ្យោបាយទាំងឡាយ
أَسْبَابَ السَّمَاوَاتِ فَأَطَّلِعَ إِلَىٰ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُ كَاذِبًا ۚ وَكَذَٰلِكَ زُيِّنَ لِفِرْعَوْنَ سُوءُ عَمَلِهِ وَصُدَّ عَنِ السَّبِيلِ ۚ وَمَا كَيْدُ فِرْعَوْنَ إِلَّا فِي تَبَابٍ
ផ្លូវមធ្យោ បាយទាំងឡាយរបស់មេឃ រួចមកយើងនឹងឡើងទៅកាន់ម្ចាស់របស់ មូសា ហើយការពិត យើងគិតថា គេជាមនុស្សភូតកុហកម្នាក់។ ហើយ ប្រៀបដូចនេះ ហើយ ដែលគេបានតាក់តែងឱ្យហ្វារ៉ាអុង នូវអកុសលអំពើរបស់គេ ហើយគេ បានរំខាន ឧបាយហ្វារ៉ាអុងពីផ្លូវត្រូវឱ្យហើយកលល្បិចរបស់ហ្វារ៉ាអុង គ្មានអ្វីក្រៅ ពីក្នុងការវិនាសខាតបង់នោះឡើយ
وَقَالَ الَّذِي آمَنَ يَا قَوْمِ اتَّبِعُونِ أَهْدِكُمْ سَبِيلَ الرَّشَادِ
ហើយអ្នកដែលមានជំនឿបាននិយាយ ថា ឱក្រុមមនុស្សរបស់យើង ចូរពួកអ្នកគោរពតាមយើង យើងប្រាកដជានឹង មគ្គុទ្ទេសពួកអ្នកនូវផ្លូវត្រឹមត្រូវ

Choose other languages: