Quran Apps in many lanuages:

Surah Ghafir Ayahs #21 Translated in Khmer

الْيَوْمَ تُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ ۚ لَا ظُلْمَ الْيَوْمَ ۚ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
នាថ្ងៃនេះ គេនឹងទូទាត់ចំពោះរាល់ៗរូបតាមតែអ្វីដែលខ្លួនបាន ខំប្រឹងធ្វើ។ គ្មានទេអយុត្តិធម៌នាថ្ងៃនេះ។ អល់ឡោះពិតជាអ្នកដែលរហ័សបំផុតនៃគណនី
وَأَنْذِرْهُمْ يَوْمَ الْآزِفَةِ إِذِ الْقُلُوبُ لَدَى الْحَنَاجِرِ كَاظِمِينَ ۚ مَا لِلظَّالِمِينَ مِنْ حَمِيمٍ وَلَا شَفِيعٍ يُطَاعُ
ហើយចូរអ្នកព្រមានពួកគេ ចំពោះថ្ងៃដែលជិតមកដល់ (បរលោក) នៅ ពេលដែលចិត្តថ្លើមឡើងជិតបំពង់កដោយថប់តានតឹង។ សម្រាប់ពួកដែល អយុត្តិធម៌ គ្មានមិត្តភក្តិណាម្នាក់ ហើយក៏គ្មានអ្នកអន្តរាគមន៍ណាម្នាក់ ដែល គេនឹងទទួលយកដែរ
يَعْلَمُ خَائِنَةَ الْأَعْيُنِ وَمَا تُخْفِي الصُّدُورُ
លោកដឹងនូវអំពើក្បត់របស់ភ្នែកទាំងឡាយ និង អ្វីដែលទ្រូងទាំងឡាយកំពុងលាក់លៀម
وَاللَّهُ يَقْضِي بِالْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِنْ دُونِهِ لَا يَقْضُونَ بِشَيْءٍ ۗ إِنَّ اللَّهَ هُوَ السَّمِيعُ الْبَصِيرُ
ហើយអល់ឡោះនឹងសម្រេច ដោយសច្ចៈ ។ រីឯវត្ថុៗដែលពួកគេបួងសួងក្រៅពីលោក វត្ថុទាំងនោះនឹងមិន សម្រេចអ្វីសោះឡើយ។ អល់ឡោះលោកពិតជាអ្នកឮ ជាអ្នកឃើញបំផុត
أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ كَانُوا مِنْ قَبْلِهِمْ ۚ كَانُوا هُمْ أَشَدَّ مِنْهُمْ قُوَّةً وَآثَارًا فِي الْأَرْضِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُمْ مِنَ اللَّهِ مِنْ وَاقٍ
តើពួកគេមិនទាន់ធ្វើដំណើរនៅលើដី រួចមកពួកគេនឹងពិនិត្យមើលទៅជា យ៉ាងណា ទីបញ្ចប់របស់ពួកគេ ក្នុងចំណោមពួកជំនាន់មុនៗពួកគេនោះ?។ ពួកទាំងនោះ ជាពួកខ្លាំងក្លាជាងពួកគេខាងកម្លាំងពលំ និងខាងស្នាដៃនៅ លើ ដី រួចមកអល់ឡោះដាក់ទោសពួកគេ ដោយសារបាបកម្មរបស់ពួកគេ ហើយ ពួកគេគ្មាន អ្នកការពារណាម្នាក់ពីអល់ឡោះឡើយ

Choose other languages: