Quran Apps in many lanuages:

Surah Fussilat Ayahs #29 Translated in Khmer

وَقَيَّضْنَا لَهُمْ قُرَنَاءَ فَزَيَّنُوا لَهُمْ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ الْقَوْلُ فِي أُمَمٍ قَدْ خَلَتْ مِنْ قَبْلِهِمْ مِنَ الْجِنِّ وَالْإِنْسِ ۖ إِنَّهُمْ كَانُوا خَاسِرِينَ
ហើយយើងបានដាក់ឱ្យ ពួកគេមានមិត្តភក្តិទាំងឡាយ រួចមក ពួកមិត្តភក្តិទាំងនោះ បានតាក់តែងលំអឱ្យពួកគេ នូវអ្វី ដែលមានពីមុខពួកគេ និងអ្វីដែលមានពីក្រោយពួកគេ ហើយបានប្រាកដ រួចហើយទៅលើពួកគេ ដោយសំដីនៅក្នុងសហគមន៍ទាំងឡាយ ដែលបានកន្លងផុតមកពីពួកជំនាន់មុនៗពួកគេ នៃពួកជិន និងពួកមនុស្ស។ ពួកគេពិតជាបានក្លាយទៅជាពួកខាតបង់
وَقَالَ الَّذِينَ كَفَرُوا لَا تَسْمَعُوا لِهَٰذَا الْقُرْآنِ وَالْغَوْا فِيهِ لَعَلَّكُمْ تَغْلِبُونَ
ហើយពួកដែលបានអជំនឿថា ចូរពួកអ្នកកុំស្តាប់ចំពោះអាល់គួរអាននេះ ហើយ ចូរពួកអ្នកធ្វើឱ្យទៅជាអសារឥតការនៅក្នុង នោះ សង្ឃឹមថា ពួកអ្នកនឹងឈ្នះ
فَلَنُذِيقَنَّ الَّذِينَ كَفَرُوا عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ الَّذِي كَانُوا يَعْمَلُونَ
ដូចនេះ យើងពិតជានឹងឱ្យពួកដែលបានអជំនឿភ្លក្សរសជា តិទណ្ឌកម្មមួយដ៏ខ្លាំងក្លា ហើយយើងពិតជានឹងទូទាត់ពួកគេ នូវការអាក្រក់បំផុត ដែលពួកគេ ធ្លាប់បានប្រព្រឹត្ត
ذَٰلِكَ جَزَاءُ أَعْدَاءِ اللَّهِ النَّارُ ۖ لَهُمْ فِيهَا دَارُ الْخُلْدِ ۖ جَزَاءً بِمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
នេះហើយ ការទូទាត់របស់សត្រូវអល់ឡោះគឺនរក។ សម្រាប់ពួកគេនៅ ក្នុងនរកនោះ គឺលំនៅអមតៈ។ ជាការទូទាត់មួយ ដោយសារអ្វីដែលពួកគេធ្លាប់បានជំទាស់នឹង អាយ៉ាត់ៗយើង
وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنْسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ
ហើយពួក ដែលអជំនឿថា ឱម្ចាស់ពួកយើង សូមឱ្យយើងមើលឃើញពួក ដែលបន្សាត់វង្វេងពួកយើងក្នុងចំណោមពួកជិន និងពួកមនុស្សយើងនឹងចាត់ពួកទាំងពីរនេះ នៅក្រោមបាតជើងរបស់យើង ដើម្បីឱ្យគេទាំងពីរមានក្នុងចំណោមពួកបាតក្រោមគេបង្អស់

Choose other languages: