Quran Apps in many lanuages:

Surah Fatir Ayahs #43 Translated in Khmer

هُوَ الَّذِي جَعَلَكُمْ خَلَائِفَ فِي الْأَرْضِ ۚ فَمَنْ كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَلَا يَزِيدُ الْكَافِرِينَ كُفْرُهُمْ عِنْدَ رَبِّهِمْ إِلَّا مَقْتًا ۖ وَلَا يَزِيدُ الْكَافِرِينَ كُفْرُهُمْ إِلَّا خَسَارًا
លោកដែលបានចាត់ពួកអ្នកជាអ្នកគ្រប់គ្រងនៅឯដី។ ដូចនេះ ជនណាដែលបានអជំនឿ ការអជំ នឿរបស់ជននោះ ត្រូវធ្លាក់ទៅលើជននោះផ្ទាល់។ ហើយអជំនឿរបស់ពួកគេនឹងមិនចំរើនអ្វីដល់ ពួកដែលអជំនឿ នៅឯម្ចាស់របស់ពួកគេក្រៅពីអប្រិយប៉ុណ្ណោះ។ ហើយអជំនឿរបស់ពួកគេនឹង មិនចំរើនអ្វីទៅពួកដែលអជំនឿក្រៅពីខាតបង់ប៉ុណ្ណោះ
قُلْ أَرَأَيْتُمْ شُرَكَاءَكُمُ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ أَرُونِي مَاذَا خَلَقُوا مِنَ الْأَرْضِ أَمْ لَهُمْ شِرْكٌ فِي السَّمَاوَاتِ أَمْ آتَيْنَاهُمْ كِتَابًا فَهُمْ عَلَىٰ بَيِّنَتٍ مِنْهُ ۚ بَلْ إِنْ يَعِدُ الظَّالِمُونَ بَعْضُهُمْ بَعْضًا إِلَّا غُرُورًا
ថាទៅ តើពួកអ្នកមិនបានឃើញទេ ឬ ចំពោះវត្ថុស៊ីរិកទាំងឡាយដែលពួកអ្នកបួងសួងក្រៅពីអល់ឡោះនោះ? សូមពួកអ្នកបង្ហាញឱ្យ យើងមើល តើអ្វីខ្លះដែលពួកគេបង្កើតពីភាគខ្លះនៃដី? ឬក៏ពួកគេមានចំណែកហ៊ុនណាមួយ នៅឯ មេឃទាំងឡាយ? ឬមួយយើងបានផ្តល់ទៅឱ្យពួកគេនូវគម្ពីរណាមួយ រួចពួកគេស្ថិតនៅលើភស្តុ តាងៗពីគម្ពីរនោះ។ គ្មានទេ! ការពិតពួកអយុត្តិធម៌ភាគខ្លះនៃពួកគេគ្មានសន្យាអ្វីទៅកាន់ភាគខ្លះ ទៀត ក្រៅពីការបោកបញ្ឆោតឡើយ
إِنَّ اللَّهَ يُمْسِكُ السَّمَاوَاتِ وَالْأَرْضَ أَنْ تَزُولَا ۚ وَلَئِنْ زَالَتَا إِنْ أَمْسَكَهُمَا مِنْ أَحَدٍ مِنْ بَعْدِهِ ۚ إِنَّهُ كَانَ حَلِيمًا غَفُورًا
ការពិតអល់ឡោះ ទប់មេឃទាំងឡាយ និងដីកុំឱ្យទាំង ពីរនោះស្រុតទ្រោម។ ប្រសិនបើទាំងពីរនោះស្រុតទ្រោម គ្មានអ្នកណាម្នាក់អាចកាន់ទប់ទាំងពីរ នោះបន្ទាប់ពីលោកទៀតទេ។ លោកពិតជាអ្នកដែលអត់ឱនបំផុត ជាអ្នកអភ័យទោសឱ្យ
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ جَاءَهُمْ نَذِيرٌ لَيَكُونُنَّ أَهْدَىٰ مِنْ إِحْدَى الْأُمَمِ ۖ فَلَمَّا جَاءَهُمْ نَذِيرٌ مَا زَادَهُمْ إِلَّا نُفُورًا
ហើយ ពួកគេបានស្បថស្បែនឹងអល់ឡោះ នូវការប្រឹងប្រែងសម្បថរបស់ពួកគេ ប្រសិនបើមានអ្នកដាស់ តឿនណាម្នាក់បានទៅដល់ពួកគេ ពួកគេប្រាកដជានឹងក្លាយទៅជាអ្នកដែលមានមគ្គុទ្ទេសន៍បំផុត ជាងនីមួយៗនៃសហគមន៍ទាំងឡាយ។ នៅពេលដែលមានអ្នកដាស់តឿនម្នាក់ បានទៅដល់ពួក គេ ស្រាប់តែគ្មានបានកើនចំរើនចំពោះពួកគេ ក្រៅពីកាន់តែឃ្លាតឆ្ងាយនោះទេ
اسْتِكْبَارًا فِي الْأَرْضِ وَمَكْرَ السَّيِّئِ ۚ وَلَا يَحِيقُ الْمَكْرُ السَّيِّئُ إِلَّا بِأَهْلِهِ ۚ فَهَلْ يَنْظُرُونَ إِلَّا سُنَّتَ الْأَوَّلِينَ ۚ فَلَنْ تَجِدَ لِسُنَّتِ اللَّهِ تَبْدِيلًا ۖ وَلَنْ تَجِدَ لِسُنَّتِ اللَّهِ تَحْوِيلًا
ទាំងប្រកាន់ ឬកក្អេងក្អាងនៅឯដី និងទាំងល្បិចកលអាក្រក់ ហើយល្បិចកលអាក្រក់នោះ ឥតគ្របដណ្តប់អ្នក ណាក្រៅពីអ្នកធ្វើវានោះទេ។ ដូចនេះ តើពួកគេកំពុងរង់ចាំក្រៅពីគន្លងរបស់បុព្វបុរសនោះឬ? អ្នកនឹងមិនប្រទះសោះឡើយ ចំពោះគន្លងរបស់អល់ឡោះនូវបំរែបំរួលណាមួយ ហើយអ្នកក៏នឹង មិនប្រទះដែរចំពោះគន្លងរបស់អល់ឡោះ នូវការកែប្រែណាមួយឡើយ

Choose other languages: