Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #19 Translated in Khmer

وَجَعَلُوا لَهُ مِنْ عِبَادِهِ جُزْءًا ۚ إِنَّ الْإِنْسَانَ لَكَفُورٌ مُبِينٌ
ហើយពួកគេបានចាត់ទុកចំពោះលោក នូវចំណែកមួយ (ជាកូន) ក្នុងចំណោមមនុស្សរបស់លោក។ មនុស្សពិតជាអកតញ្ញូដ៏សែនច្បាស់
أَمِ اتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَاكُمْ بِالْبَنِينَ
ឬមួយ លោកបានទទួលយក នៃអ្វីដែលលោកបានបង្កើតនេះធ្វើជាបុត្រីៗ ហើយលោកបានជ្រើសរើស ឱ្យពួកអ្នក ដោយជាបុត្រាៗឬ?
وَإِذَا بُشِّرَ أَحَدُهُمْ بِمَا ضَرَبَ لِلرَّحْمَٰنِ مَثَلًا ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ
ហើយកាលណាគេបានផ្តល់ដំណឹងរីករាយ ចំពោះជនម្នាក់ ក្នុងចំណោមពួកគេ ដោយសារអ្វីដែលជននោះបានធ្វើ ឧទាហរណ៍សម្រាប់ម្ចាស់មហាសប្បុរស ទឹកមុខរបស់ជននោះក្លាយជាខ្មៅប៉ែ ហើយជននោះ ជាអ្នកកើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង
أَوَمَنْ يُنَشَّأُ فِي الْحِلْيَةِ وَهُوَ فِي الْخِصَامِ غَيْرُ مُبِينٍ
តើអ្នកដែលត្រូវគេសំអិតសំអាងក្នុងគ្រឿងអលង្ការករណីដែល គេឋិតនៅក្នុងការឈ្លោះ ប្រកែក ដោយគ?នាភស្តុតាងច្បាស់លាស់ (សមជាបុត្រីអល់ឡោះ)ឬ?
وَجَعَلُوا الْمَلَائِكَةَ الَّذِينَ هُمْ عِبَادُ الرَّحْمَٰنِ إِنَاثًا ۚ أَشَهِدُوا خَلْقَهُمْ ۚ سَتُكْتَبُ شَهَادَتُهُمْ وَيُسْأَلُونَ
ហើយពួកគេបាន ចាត់ទុកពួកម៉ាឡាអ៊ីកាត់ ដែលពួកគេជាទាសារបស់ម្ចាស់ ដ៏មហាសប្បុរសនោះជាបុត្រី។ តើ ពួកគេបានធ្វើសាក្សីចំពោះកំណើតពួកម៉ាឡាអ៊ីកាត់នោះឬ? គេនឹងកត់ត្រា នូវការធ្វើសាក្សី របស់ពួកគេ ហើយពួកគេនឹងត្រូវគេសួរ

Choose other languages: