Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #13 Translated in Khmer

وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ الْعَزِيزُ الْعَلِيمُ
ហើយប្រសិន បើអ្នកបាន សួរពួកគេ តើអ្នកណាបង្កើតមេឃនិងដី? ពួកគេប្រាកដជាឆ្លើយថា បានបង្កើត ទាំងអស់នោះ គឺអ្នកដែលមានអានុភាព ជាអ្នកដឹងបំផុត
الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَعَلَّكُمْ تَهْتَدُونَ
ជាអ្នកដែលបាន ចាត់ឱ្យពួកអ្នក មានដីជាកន្លែងស្នាក់ ហើយលោកបានចាត់ ឱ្យពួកអ្នកមាន ផ្លូវទាំងឡាយនៅលើដី។ សង្ឃឹមថា ពួកអ្នកនឹងទទួលបានមគ្គុទ្ទេសន៍
وَالَّذِي نَزَّلَ مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَنْشَرْنَا بِهِ بَلْدَةً مَيْتًا ۚ كَذَٰلِكَ تُخْرَجُونَ
ហើយលោកដែលបានដាក់ចុះពីមេឃនូវទឹកតាមកំរិតមួយ រួចមក ដោយទឹកនោះ លោកបាន ប្រោសនូវដីភូមិដែលស្លាប់។ ដូចនេះហើយដែលពួកអ្នកត្រូវគេបញ្ចោញ
وَالَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا وَجَعَلَ لَكُمْ مِنَ الْفُلْكِ وَالْأَنْعَامِ مَا تَرْكَبُونَ
ហើយលោកដែល បានបង្កើតគ្រប់ប្រភេទទាំងអស់ ហើយលោកបានចាត់ឱ្យពួកអ្នកនូវសំពៅ និងសត្វពាហនៈ ដែលពួកអ្នកជិះឡើង
لِتَسْتَوُوا عَلَىٰ ظُهُورِهِ ثُمَّ تَذْكُرُوا نِعْمَةَ رَبِّكُمْ إِذَا اسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا سُبْحَانَ الَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُ مُقْرِنِينَ
ដើម្បីពួកអ្នកនឹងនៅលើខ្នងទាំងអស់នោះ ក្រោយមក ដើម្បីពួកអ្នក នឹងរំលឹកឧបការគុណម្ចាស់ពួកអ្នក កាលណាពួកអ្នកបាននៅលើខ្នងនោះ ហើយដើម្បីពួកអ្នក នឹងសូត្រថា មហាបរិសុទ្ធអ្នកដែលបានសំរួលដល់ពួកយើង នូវករណីនេះហើយ ដែលយើង ពុំមែនជាអ្នកមានលទ្ធភាពចំពោះករណីនេះទេ

Choose other languages: