Quran Apps in many lanuages:

Surah Az-Zamar Ayahs #69 Translated in Khmer

وَلَقَدْ أُوحِيَ إِلَيْكَ وَإِلَى الَّذِينَ مِنْ قَبْلِكَ لَئِنْ أَشْرَكْتَ لَيَحْبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ الْخَاسِرِينَ
ហើយ ជាការពិតណាស់ គេបានវ៉ាហ៊ីទៅកាន់អ្នក និងទៅកាន់ពួក ដែលជំនាន់មុនអ្នក ពិតប្រាកដ ប្រសិនបើអ្នកស៊ីរិកប្រាកដជាអំពើរបស់អ្នក នឹងត្រូវមោឃៈ ហើយអ្នកប្រាកដជានឹងមាន ក្នុងចំណោមពួកខាតបង់
بَلِ اللَّهَ فَاعْبُدْ وَكُنْ مِنَ الشَّاكِرِينَ
ផ្ទុយទៅវិញ ចំពោះអល់ឡោះ ចូរអ្នកប្រណិប័តន៍ ហើយចូរអ្នកមានក្នុង ចំណោមពួកកតញ្ញុតា
وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ وَالْأَرْضُ جَمِيعًا قَبْضَتُهُ يَوْمَ الْقِيَامَةِ وَالسَّمَاوَاتُ مَطْوِيَّاتٌ بِيَمِينِهِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
ហើយពួកគេមិនបានឱ្យតំលៃអល់ឡោះ នូវសច្ច ភាព នៃការឱ្យតំលៃលោកទេ ហើយដីទាំងអស់គឺនៅក្នុងក្តាប់អំណាច លោក ហើយមេឃទាំងឡាយត្រូវបត់នឹងអំណាចលោក។ មហាបរិសុទ្ធ លោក ហើយលោកមហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស៊ីរិក
وَنُفِخَ فِي الصُّورِ فَصَعِقَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۖ ثُمَّ نُفِخَ فِيهِ أُخْرَىٰ فَإِذَا هُمْ قِيَامٌ يَنْظُرُونَ
ហើយគេបានផ្លុំត្រែ ស្រាប់តែបានដួលស្លាប់អ្នកដែលមាននៅឯមេឃ និងអ្នក ដែលមាននៅឯដី លើកលែងអ្នកដែលអល់ឡោះប្រាថ្នា។ ក្រោយមកគេបាន ផ្លុំត្រែទៀត ស្រាប់តែពួកគេងើបឈរឡើង ពួកគេក្រឡេកមើល
وَأَشْرَقَتِ الْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ الْكِتَابُ وَجِيءَ بِالنَّبِيِّينَ وَالشُّهَدَاءِ وَقُضِيَ بَيْنَهُمْ بِالْحَقِّ وَهُمْ لَا يُظْلَمُونَ
ហើយ ដីបានចាំងពន្លឺដោយពន្លឺរស្មីម្ចាស់ខ្លួន ហើយគេបានដាក់បញ្ជីមក រួចមកគេ បាននាំណាពីៗនិងពួកសាក្សី ហើយគេបានសម្រេចរវាងពួកគេ ដោយសច្ចៈ ហើយពួកគេនឹងមិនត្រូវគេបំបាត់ទេ

Choose other languages: