Quran Apps in many lanuages:

Surah At-Tahrim Ayahs #7 Translated in Khmer

وَإِذْ أَسَرَّ النَّبِيُّ إِلَىٰ بَعْضِ أَزْوَاجِهِ حَدِيثًا فَلَمَّا نَبَّأَتْ بِهِ وَأَظْهَرَهُ اللَّهُ عَلَيْهِ عَرَّفَ بَعْضَهُ وَأَعْرَضَ عَنْ بَعْضٍ ۖ فَلَمَّا نَبَّأَهَا بِهِ قَالَتْ مَنْ أَنْبَأَكَ هَٰذَا ۖ قَالَ نَبَّأَنِيَ الْعَلِيمُ الْخَبِيرُ
នៅពេលដែលណាពីបានប្រាប់រឿងអាថ៌កំបាំងមួយទៅកាន់ភាគខ្លះ នៃភរិយា ៗគេ រួចមកនៅខណៈដែលនាងនោះបាននិទានរឿងនោះ អល់ឡោះក៏បានលាតត្រដាង រឿងនោះទៅលើគេ គេក៏បានធ្វើឱ្យស្គាល់ភាគខ្លះនៃរឿង ហើយគេក៏ងាកចេញពីភាគ ខ្លះ នៅខណៈដែលគេនិទានរឿងនោះជូននាង នាងក៏បានសួរថា អ្នកណាដែលបាន និទានប្រាប់អ្នកពីរឿងនេះ។ គេបានឆ្លើយថា អ្នកដែលដឹងបំផុត ហើយដឹងជ្រាបបាន ប្រាប់យើង
إِنْ تَتُوبَا إِلَى اللَّهِ فَقَدْ صَغَتْ قُلُوبُكُمَا ۖ وَإِنْ تَظَاهَرَا عَلَيْهِ فَإِنَّ اللَّهَ هُوَ مَوْلَاهُ وَجِبْرِيلُ وَصَالِحُ الْمُؤْمِنِينَ ۖ وَالْمَلَائِكَةُ بَعْدَ ذَٰلِكَ ظَهِيرٌ
បើអ្នកទាំងពីរវិលសារភាពទៅអល់ឡោះ ប្រាកដជាចិត្តថ្លើមអ្នកទាំង ពីរបានលំអៀង។ តែបើអ្នកទាំងពីរគាំទ្រគ្នាទៅវិញទៅមកប្រឆាំងលើគេ ក៏អ្នកដែល គាំពារគេ គឺពិតជាអល់ឡោះ ហើយជីព្រីល និងអ្នកកុសលជននៃពួកអ្នកមានជំនឿ។ ហើយបន្ទាប់ពីនេះពួកម៉ាឡាអ៊ីកាត់ទាំងឡាយជាអ្នកគាំទ្រ
عَسَىٰ رَبُّهُ إِنْ طَلَّقَكُنَّ أَنْ يُبْدِلَهُ أَزْوَاجًا خَيْرًا مِنْكُنَّ مُسْلِمَاتٍ مُؤْمِنَاتٍ قَانِتَاتٍ تَائِبَاتٍ عَابِدَاتٍ سَائِحَاتٍ ثَيِّبَاتٍ وَأَبْكَارًا
បើគេបានលែងលះ ពួកនាង ជួនកាលម្ចាស់របស់គេនឹងផ្លាស់ប្តូរឱ្យគាត់មានភរិយាៗដ៏ល្អជាងពួកនាង ជា ពួកអ្នកសាសនិកឥស្លាម អ្នកជឿ អ្នកគោរពតាម អ្នកសារភាព អ្នកប្រណិប័តន៍ អ្នកភៀសខ្លួន អ្នកមេម៉ាយ និងក្រមុំ
يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنْفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ
ឱ បណ្តាអ្នកដែលបានជឿ! ចូរពួកអ្នកការពារខ្លួន ពួកអ្នកផ្ទាល់ និងគ្រួសារពួកអ្នកពីនរក ហើយគ្រឿងដុតរបស់នរកនោះ គឺមនុស្ស និងថ្ម អ្នកការពារនរកនោះគឺពួកម៉ាឡាអ៊ីកាត់ដែលកាចសាហាវ ហើយតឹងរ៉ឹង ពួកគេ មិនដែលល្មើសចំពោះអល់ឡោះឡើយ នូវអ្វីដែលលោកបានបញ្ជាពួកគេ ហើយពួកគេ ប្រព្រឹត្តនូវអ្វីដែលគេបញ្ជា
يَا أَيُّهَا الَّذِينَ كَفَرُوا لَا تَعْتَذِرُوا الْيَوْمَ ۖ إِنَّمَا تُجْزَوْنَ مَا كُنْتُمْ تَعْمَلُونَ
ឱបណ្តាអ្នកដែលបានអជំនឿ! ចូរពួកអ្នកកុំដោះសារទៀត នៅថ្ងៃនេះ ការពិតពួកអ្នកត្រូវគេទូទាត់ នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តប៉ុណ្ណោះ

Choose other languages: