Quran Apps in many lanuages:

Surah At-Taghabun Ayahs #17 Translated in Khmer

اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
អល់ឡោះ គ្មានទេម្ចាស់ក្រៅពីលោក។ ហើយលើអល់ឡោះ ចូរពួកដែលមានជំនឿ ប្រគល់ក្តីទុកចិត្ត
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ مِنْ أَزْوَاجِكُمْ وَأَوْلَادِكُمْ عَدُوًّا لَكُمْ فَاحْذَرُوهُمْ ۚ وَإِنْ تَعْفُوا وَتَصْفَحُوا وَتَغْفِرُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
ឱបណ្តាពួកដែលបានជឿ! ក្នុងចំណោមភរិយាៗពួក អ្នក និងកូនចៅពួកអ្នក ពិតជាសត្រូវមួយសំរាប់ពួកអ្នក ដូចនេះ ចូរពួកអ្នក ប្រុងប្រយ័ត្នចំពោះពួកគេ។ បើពួកអ្នកអត់ឱន ហើយពួកអ្នកមិនខឹងព្រម ទាំងអភ័យទោសឱ្យ អល់ឡោះ ពិតជាអ្នកអភ័យទោសឱ្យ អាណិតអាសូរ បំផុត
إِنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ ۚ وَاللَّهُ عِنْدَهُ أَجْرٌ عَظِيمٌ
ការពិត ទ្រព្យសម្បត្តិពួកអ្នក និងកូនចៅពួកអ្នក គ្រាន់តែជាការ សាកល្បងពួកអ្នកប៉ុណ្ណោះ ហើយអល់ឡោះនៅឯលោក មានរង្វាន់មួយ ធំសំបើមណាស់
فَاتَّقُوا اللَّهَ مَا اسْتَطَعْتُمْ وَاسْمَعُوا وَأَطِيعُوا وَأَنْفِقُوا خَيْرًا لِأَنْفُسِكُمْ ۗ وَمَنْ يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ដូចនេះ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ នូវអ្វី ដែលពួកអ្នកមានលទ្ធភាព ហើយចូរពួកអ្នកស្តាប់ ហើយ ចូរគោរពប្រតិបត្តិ និងចូរពួកអ្នកចំណាយជាកុសលមួយសំរាប់ខ្លួនពួកអ្នកផ្ទាល់ ជនណាដែល ត្រូវគេការពារខ្លួនគេបានពីការលោភលន់ ពួកទាំងនេះហើយ គឺជាពួក ជោគជ័យ
إِنْ تُقْرِضُوا اللَّهَ قَرْضًا حَسَنًا يُضَاعِفْهُ لَكُمْ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ شَكُورٌ حَلِيمٌ
ប្រសិនបើពួកអ្នកឱ្យអល់ឡោះខ្ចីនូវការខ្ចីមួយដ៏កុសល លោក នឹងទ្វេឡើងនូវការខ្ចីនោះ ជូនពួកអ្នកវិញ ហើយលោកនឹងអភ័យទោស ឱ្យពួកអ្នក។ អល់ឡោះជាអ្នកតបស្នង ជាអ្នកអត់ឱនបំផុត

Choose other languages: