Quran Apps in many lanuages:

Surah Ash-Shura Ayahs #44 Translated in Khmer

وَجَزَاءُ سَيِّئَةٍ سَيِّئَةٌ مِثْلُهَا ۖ فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُ عَلَى اللَّهِ ۚ إِنَّهُ لَا يُحِبُّ الظَّالِمِينَ
ហើយការទូទាត់ អកុសលគឺអកុសលដូចគ្នា។ ដូចនេះ ជនណាដែលបាន អត់ឱនទោស ហើយបានកែលំអ គឺរង្វាន់របស់ជននោះនៅលើអល់ឡោះ។ លោកពិតជា មិនស្រលាញ់ទេចំពោះពួកអយុត្តិធម៌
وَلَمَنِ انْتَصَرَ بَعْدَ ظُلْمِهِ فَأُولَٰئِكَ مَا عَلَيْهِمْ مِنْ سَبِيلٍ
ហើយជនដែលបានព្រួតដៃគ្នាជួយបន្ទាប់ពីត្រូវរង ការសាងអយុត្តិធម៌លើខ្លួន ពួកទាំងនេះគ្មានផ្លូវណាមួយតទល់នឹងពួកគេទេ
إِنَّمَا السَّبِيلُ عَلَى الَّذِينَ يَظْلِمُونَ النَّاسَ وَيَبْغُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ ۚ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ
ឱ្យការពិតផ្លូវ តទល់នោះ មានតែទៅលើពួកដែលសាងអយុត្តិធម៌ចំពោះមនុស្ស ហើយពួកគេបំពារបំពាន នៅលើផែនដី ដោយគ្មានសច្ចធម៌សោះ។ ពួកទាំងនេះ សម្រាប់ពួកគេគឺទណ្ឌកម្មមួយដ៏ខ្លោច ផ្សាបំផុត
وَلَمَنْ صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنْ عَزْمِ الْأُمُورِ
ហើយការពិត អ្នកដែលបានអត់ធ្មត់ និងបានអភ័យទោស ដូច្នោះគឺពិតជា ការងារដ៏វិសេសវិសាល
وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ وَلِيٍّ مِنْ بَعْدِهِ ۗ وَتَرَى الظَّالِمِينَ لَمَّا رَأَوُا الْعَذَابَ يَقُولُونَ هَلْ إِلَىٰ مَرَدٍّ مِنْ سَبِيلٍ
ហើយជនដែលអល់ឡោះបន្សាត់វង្វេងជននោះគ្មានទេ អ្នក គាំពារម្នាក់បន្ទាប់ពីលោក ហើយអ្នកនឹងឃើញពួកអយុត្តិធម៌ នៅខណៈដែលពួកគេបានឃើញ ទណ្ឌកម្ម ពួកគេនឹងនិយាយថា តើមានផ្លូវណាមួយឆ្ពោះត្រលប់ទៅលំនៅដ្ឋានវិញទេ?

Choose other languages: