Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #22 Translated in Khmer

قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًا وَلَبِثْتَ فِينَا مِنْ عُمُرِكَ سِنِينَ
ហ្វារ៉ាអុងថា តើយើងមិនបានចិញ្ចឹមអ្នកក្នុងបន្ទុកយើងកាលពីកុមារភាពទេឬ? ហើយអ្នកបានរស់ នៅក្នុងបន្ទុករបស់យើងអស់រយៈកាលជាច្រើនសិបឆ្នាំនៃអាយុរបស់អ្នក
وَفَعَلْتَ فَعْلَتَكَ الَّتِي فَعَلْتَ وَأَنْتَ مِنَ الْكَافِرِينَ
ហើយអ្នកក៏បាន ប្រព្រឹត្តអំពើមួយរបស់អ្នក ដែលអ្នកបានប្រព្រឹត្តរួចមក ហើយអ្នកក្នុងចំណោមពួករមិលគុណ
قَالَ فَعَلْتُهَا إِذًا وَأَنَا مِنَ الضَّالِّينَ
មូសាថា យើងបានប្រព្រឹត្តអំពើនោះ ព្រោះក្នុងពេលនោះ យើងស្ថិតក្នុងចំណោមពួកវង្វេងស្មារតី
فَفَرَرْتُ مِنْكُمْ لَمَّا خِفْتُكُمْ فَوَهَبَ لِي رَبِّي حُكْمًا وَجَعَلَنِي مِنَ الْمُرْسَلِينَ
រួចមកយើងបានរត់ចេញពីពួកអ្នក ក្នុងខណៈដែលយើងខ្លាចពួកអ្នក រួចមកម្ចាស់របស់យើងបាន ប្រទានឱ្យយើងនូវបញ្ញាបារមី ហើយលោកបានចាត់យើង ឱ្យឋិតក្នុងចំណោមពួកត្រូវចាត់បញ្ជូន
وَتِلْكَ نِعْمَةٌ تَمُنُّهَا عَلَيَّ أَنْ عَبَّدْتَ بَنِي إِسْرَائِيلَ
ហើយទាំងនេះ គឺជាឧបការគុណមួយ ដែលអ្នកកំពុងតែរំលឹកឧបការគុណនោះមកលើយើង ដោយសារអ្នកបានដាក់បុត្រអ៊ីស្រាឯលជាទាសៈរបស់អ្នក

Choose other languages: