Quran Apps in many lanuages:

Surah As-Sajda Ayahs #7 Translated in Khmer

أَمْ يَقُولُونَ افْتَرَاهُ ۚ بَلْ هُوَ الْحَقُّ مِنْ رَبِّكَ لِتُنْذِرَ قَوْمًا مَا أَتَاهُمْ مِنْ نَذِيرٍ مِنْ قَبْلِكَ لَعَلَّهُمْ يَهْتَدُونَ
តើពួកគេថា មូហាំម៉ាត់ច្នៃប្រឌិតវាឡើង? ផ្ទុយទៅវិញ វាគឺសច្ចៈពីម្ចាស់របស់អ្នក ដើម្បីអ្នកនឹងដាស់តឿនក្រុមមនុស្សមួយ ដែលមិនទាន់បាន ទៅដល់ពួកគេ ដោយអ្នកដាស់តឿនណាម្នាក់កាលពីសម័យមុនអ្នក សង្ឃឹមថាពួកគេនឹង ទទួលបាននូវមគ្គុទ្ទេសន៍
اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۖ مَا لَكُمْ مِنْ دُونِهِ مِنْ وَلِيٍّ وَلَا شَفِيعٍ ۚ أَفَلَا تَتَذَكَّرُونَ
អល់ឡោះដែលបានបង្កើតមេឃទាំងឡាយ និងផែនដីព្រម ទាំងអ្វីដែលមានចន្លោះទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ក្រោយមកលោកបានអ៊ីសតាវ៉ា លើអារ៉ស្ស។ក្រៅពីលោក ពួកអ្នកគ្មានសម្ព័ន្ធគាំពារណាម្នាក់ ហើយក៏គ្មានអ្នកអន្តរាគមន៍ ណាម្នាក់ដែរ។ តើពួកអ្នកមិននឹកឃើញទេឬ?
يُدَبِّرُ الْأَمْرَ مِنَ السَّمَاءِ إِلَى الْأَرْضِ ثُمَّ يَعْرُجُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ أَلْفَ سَنَةٍ مِمَّا تَعُدُّونَ
លោកចាត់ចែងកិច្ចការពីមេឃឆ្ពោះ ទៅកាន់ដី ក្រោយមកវានឹងឡើងឆ្ពោះទៅលោក នៅក្នុងថ្ងៃមួយដែលកំរិតរង្វាស់វាស្មើ មួយពាន់ឆ្នាំ នៃអ្វីដែលពួកអ្នកគណនា
ذَٰلِكَ عَالِمُ الْغَيْبِ وَالشَّهَادَةِ الْعَزِيزُ الرَّحِيمُ
ទាំងនេះគឺជាអ្នកដឹងនូវអាថ៌កំបាំង និងការ លាតត្រដាង ដែលជាអ្នកពលានុភាព ជាអ្នកអាណិតអាសូរបំផុត
الَّذِي أَحْسَنَ كُلَّ شَيْءٍ خَلَقَهُ ۖ وَبَدَأَ خَلْقَ الْإِنْسَانِ مِنْ طِينٍ
ដែលលោកបានផ្ចិត ផ្ចង់នូវរាល់វត្ថុដែលលោកបានបង្កើតវា។ ហើយលោកបានផ្តើមបង្កើតមនុស្សពីដីឥដ្ឋ

Choose other languages: