Quran Apps in many lanuages:

Surah As-Sajda Ayahs #24 Translated in Khmer

وَأَمَّا الَّذِينَ فَسَقُوا فَمَأْوَاهُمُ النَّارُ ۖ كُلَّمَا أَرَادُوا أَنْ يَخْرُجُوا مِنْهَا أُعِيدُوا فِيهَا وَقِيلَ لَهُمْ ذُوقُوا عَذَابَ النَّارِ الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
រីឯពួកអ្នកដែលបានប្រព្រឹត្ត ខិលខូច ទីជ្រកកោនរបស់ពួកគេគឺនរក។ នៅរាល់ដងដែលពួកគេមានបំណងនឹង ចេញពីនរកនោះ គេនឹងនាំពួកគេទៅក្នុងនរកវិញ ហើយគេបាននិយាយទៅកាន់ពួក គេថា ចូរពួកអ្នកភ្លក្សទណ្ឌកម្មនរក ដែលពួកអ្នកធ្លាប់បានបដិសេធពីទណ្ឌកម្មនោះ
وَلَنُذِيقَنَّهُمْ مِنَ الْعَذَابِ الْأَدْنَىٰ دُونَ الْعَذَابِ الْأَكْبَرِ لَعَلَّهُمْ يَرْجِعُونَ
យើងប្រាកដជានឹងផ្តល់រសជាតិទៅពួកគេ នូវភាគខ្លះនៃទណ្ឌកម្មដ៏ជិតបំផុត មុននឹងទណ្ឌកម្មដ៏ធំបំផុត សង្ឃឹមថា ពួកគេនឹងវិលត្រឡប់
وَمَنْ أَظْلَمُ مِمَّنْ ذُكِّرَ بِآيَاتِ رَبِّهِ ثُمَّ أَعْرَضَ عَنْهَا ۚ إِنَّا مِنَ الْمُجْرِمِينَ مُنْتَقِمُونَ
ហើយជនណា ដែលបំពារបំពានជាងអ្នកដែលគេបានរំលឹកនូវអាយ៉ាត់ៗរបស់ម្ចាស់គេ ក្រោយ មក ពួកគេបានគេចពីអាយ៉ាត់ៗទាំងនោះ។ ស្តីពីពួកឧក្រិដ្ឋជន យើងពិតជាអ្នក ដែលដាក់ទណ្ឌកម?
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَلَا تَكُنْ فِي مِرْيَةٍ مِنْ لِقَائِهِ ۖ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ
ហើយជាការពិតណាស់ យើងបានផ្តល់គម្ពីរទៅមូសា ដូច្នេះ ចូរអ្នកកុំមានក្នុងការមន្ទិលសង្ស័យស្តីពីជំនួបនឹងលោក។ ហើយយើង បានចាត់ទុកគម្ពីរនោះ ជាមគ្គុទ្ទេសន៍មួយសម្រាប់បុត្រអ៊ីស្រាឯល
وَجَعَلْنَا مِنْهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا لَمَّا صَبَرُوا ۖ وَكَانُوا بِآيَاتِنَا يُوقِنُونَ
ហើយ យើងបានចាត់ទុកភាគខ្លះនៃពួកគេ ជាមេនាំមុខពួកគេ និងមគ្គុទ្ទេសតាមតែការ បញ្ជារបស់យើង ដរាបណាពួកគេបានអត់ធ្មត់។ ហើយពួកគេធ្លាប់តែប្រាកដ ក្នុងចិត្តនឹងអាយ៉ាត់ទាំងឡាយរបស់យើង

Choose other languages: