Quran Apps in many lanuages:

Surah As-Saff Ayahs #8 Translated in Khmer

إِنَّ اللَّهَ يُحِبُّ الَّذِينَ يُقَاتِلُونَ فِي سَبِيلِهِ صَفًّا كَأَنَّهُمْ بُنْيَانٌ مَرْصُوصٌ
ការពិត អល់ឡោះពេញចិត្តស្រលាញ់ ចំពោះពួកដែល ប្រយុទ្ធក្នុងផ្លូវរបស់លោករៀបជាជួរៗ ពួកគេប្រៀបដូចូជាសំណង់មួយ ដែលស្រេះ ជាប់គ្នា
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ لِمَ تُؤْذُونَنِي وَقَدْ تَعْلَمُونَ أَنِّي رَسُولُ اللَّهِ إِلَيْكُمْ ۖ فَلَمَّا زَاغُوا أَزَاغَ اللَّهُ قُلُوبَهُمْ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
ហើយនៅពេលដែលមូសាបាននិយាយទៅកាន់ក្រុមមនុស្សរបស់គេថា ឱក្រុមមនុស្សរបស់យើង! ចុះហេតុអ្វីពួកអ្នកធ្វើទុក្ខបុកម្នេញយើង ក្នុងករណីពួកអ្នក បានដឹងប្រាកដថា យើងពិតជារ៉សូលរបស់អល់ឡោះទៅកាន់ពួកអ្នក។ រួចមក នៅ ខណៈដែលពួកគេបានងាករេ អល់ឡោះក៏បានធ្វើឱ្យចិត្តគំនិតរបស់ពួកគេងាករេ ។ ហើយអល់ឡោះនឹងមិនមគ្គុទ្ទេសឡើយ ចំពោះក្រុមមនុស្សដែលខិលខូច
وَإِذْ قَالَ عِيسَى ابْنُ مَرْيَمَ يَا بَنِي إِسْرَائِيلَ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ مُصَدِّقًا لِمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَمُبَشِّرًا بِرَسُولٍ يَأْتِي مِنْ بَعْدِي اسْمُهُ أَحْمَدُ ۖ فَلَمَّا جَاءَهُمْ بِالْبَيِّنَاتِ قَالُوا هَٰذَا سِحْرٌ مُبِينٌ
ហើយនៅពេលអ៊ីសាបុត្រាម៉ារីយ៉ាំនិយាយថា ឱបុត្រអ៊ីស្រាឯល! ការពិត យើងជារ៉សូលអល់ឡោះ មកកាន់ពួកអ្នក ជាអ្នកបញ្ជាក់ចំពោះអ្វីដែលមាននៅពីមុខយើងនៃតាវរ៉ត និងជាអ្នកផ្តល់ដំណឹង រីករាយស្តីពីរ៉សូលម្នាក់ ដែលនឹងមកដល់បន្ទាប់ពីយើង នាមរបស់គេគឺអះម៉ាត់ រួចមកនៅខណៈដែល គេបានមកដល់ពួកគេទាំងនោះ ដោយនាំអាយ៉ាត់ៗពួកគេថា នេះគឺជាមន្តអាគមន៍ដ៏ច្បាស់ក្រឡែត
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ وَهُوَ يُدْعَىٰ إِلَى الْإِسْلَامِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើជនណាដែលអយុត្តិធម៌ជាងអ្នកដែលបានប្រឌិតទៅលើអល់ឡោះ នូវការភូតកុហកក្នុង ករណីគេអំពាវនាវទៅកាន់ឥស្លាម។ ហើយអល់ឡោះនឹងមិនមគ្គុទេសឡើយ ចំពោះក្រុមមនុស្ស អយុត្តិធម៌
يُرِيدُونَ لِيُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَاللَّهُ مُتِمُّ نُورِهِ وَلَوْ كَرِهَ الْكَافِرُونَ
ពួកគេប្រាថ្នា ដើម្បីពួកគេនឹងពន្លត់រស្មីអល់ឡោះដោយមាត់របស់ពួកគេ ក្នុងករណី ដែលអល់ឡោះជាអ្មក្នបំពេញរស្មីរបស់លោក ទោះបីពួកអជំនឿបានស្អប់ខ្ពើមក៏ដោយ

Choose other languages: