Quran Apps in many lanuages:

Surah Ar-Rum Ayahs #8 Translated in Khmer

فِي بِضْعِ سِنِينَ ۗ لِلَّهِ الْأَمْرُ مِنْ قَبْلُ وَمِنْ بَعْدُ ۚ وَيَوْمَئِذٍ يَفْرَحُ الْمُؤْمِنُونَ
នៅក្នុង រយៈពេលជិតដប់ឆ្នាំ។ ហើយកិច្ចការនេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះពីគ្រាដំបូង និងពីគ្រាក្រោយ ហើយនៅថ្ងៃនោះ ពួកដែលមានជំនឿនឹងសប្បាយរីករាយ
بِنَصْرِ اللَّهِ ۚ يَنْصُرُ مَنْ يَشَاءُ ۖ وَهُوَ الْعَزِيزُ الرَّحِيمُ
ដោយសារតែជំនួយរបស់អល់ឡោះ លោកនឹងជួយជនណាដែលលោកមានបំណង ប្រាថ្នា ហើយលោកជាអ្នកដែលមានពលានុភាព ថែមទាំងអាណិតអាសូរបំផុត
وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ وَعْدَهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ការសន្យារបស់អល់ឡោះ អល់ឡោះនឹងមិនបង្ខុសការសន្យារបស់លោកឡើយ ក៏ប៉ុន្តែភាគច្រើននៃមនុស្សនៅតែមិនដឹង
يَعْلَمُونَ ظَاهِرًا مِنَ الْحَيَاةِ الدُّنْيَا وَهُمْ عَنِ الْآخِرَةِ هُمْ غَافِلُونَ
ពួកគេដឹងតែខាងក្រៅពីជីវិតលោកិយ ហើយពួកគេស្តីពីអវសានលោក ពួកគេជាអ្នកដែលធ្វេសប្រហែស
أَوَلَمْ يَتَفَكَّرُوا فِي أَنْفُسِهِمْ ۗ مَا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُسَمًّى ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ
តើពួកគេមិន ទាន់ពិចារណានៅក្នុងខ្លួនរបស់ពួកគេទេឬ? អល់ឡោះមិនបានបង្កើតមេឃទាំង ឡាយ និងភពផែនដី ព្រមទាំងអ្វីៗដែលមាននៅចន្លោះទាំងពីរនោះទេ លុះត្រាតែ ដោយសច្ចៈ និងកាលកំនត់មួយដែលគេកំរិត។ ហើយជាការពិត ភាគច្រើនណាស់់ នៃពួកមនុស្ស ប្រាកដជាពួកដែលអជំនឿនូវការជួបនឹងម្ចាស់របស់ពួកគេ

Choose other languages: