Quran Apps in many lanuages:

Surah Ar-Rad Ayahs #36 Translated in Khmer

وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِنْ قَبْلِكَ فَأَمْلَيْتُ لِلَّذِينَ كَفَرُوا ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ
ហើយគេបានចំអកដាក់រ៉សូលៗយ៉ាងប្រាកដ នៃរ៉សូលកាលពីសម័យមុនអ្នក រួចមក យើងបាន បណ្តែតបណ្តោយឱ្យពួកដែលអជំនឿ ក្រោយមក យើងយកទោសពួកគេ។ ដូច្នេះ តើទណ្ឌកម្ម របស់យើងយ៉ាងដូចម្តេច?
أَفَمَنْ هُوَ قَائِمٌ عَلَىٰ كُلِّ نَفْسٍ بِمَا كَسَبَتْ ۗ وَجَعَلُوا لِلَّهِ شُرَكَاءَ قُلْ سَمُّوهُمْ ۚ أَمْ تُنَبِّئُونَهُ بِمَا لَا يَعْلَمُ فِي الْأَرْضِ أَمْ بِظَاهِرٍ مِنَ الْقَوْلِ ۗ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا مَكْرُهُمْ وَصُدُّوا عَنِ السَّبِيلِ ۗ وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
ដូចនេះ តើអ្នកណាដែលជាអ្នករ៉ាប់រងលើគ្រប់រូប តាមតែអ្វី ដែលរូបនោះបានខិតខំធ្វើឡើង? ហើយពួកគេបែរជាបង្កើតវត្ថុៗស៊ីរិកនឹងអល់ឡោះទៅវិញ។ ចូរ ថាទៅ ចូរពួកអ្នកប្រសិទ្ធិនាមវត្ថុៗស៊ីរិកទាំងនោះទៅ។ ឬមួយពួកអ្នកនឹងឱ្យដំណឹងទៅលោកវិញ នូវអ្វីដែលលោកមិនដឹងនៅឯភពផែនដី ឬមួយដោយការលេចធ្លោឡើងនៃពាក្យសំដី។ ការពិត គេបានតាក់តែងសម្រាប់ពួកដែលអជំនឿ នូវកលល្បិចរបស់ពួកគេ ហើយពួកគេក៏ត្រូវបានរំខាន ពីផ្លូវត្រូវដែរ។ ជនណាដែលអល់ឡោះបន្សាត់វង្វេងនោះ គ្មានទេសំរាប់ជននោះនៃអ្នកមគ្គុទ្ទេសក៍ ណាម្នាក់
لَهُمْ عَذَابٌ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَشَقُّ ۖ وَمَا لَهُمْ مِنَ اللَّهِ مِنْ وَاقٍ
សំរាប់ពួកគេ គឺទណ្ឌកម្មមួយនៅក្នុងជីវិតលោកិយ ហើយទណ្ឌកម្មលោកខាងមុខ គឺធ្ងន់ធ្ងរជាង ហើយគ្មានទេសំរាប់ពួកគេ នៃអ្នកការពារណាម្នាក់អំពីអល់ឡោះបានដែរ
مَثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ أُكُلُهَا دَائِمٌ وَظِلُّهَا ۚ تِلْكَ عُقْبَى الَّذِينَ اتَّقَوْا ۖ وَعُقْبَى الْكَافِرِينَ النَّارُ
ប្រៀបធៀបឋានសួគ៌ា ដែលគេបានសន្យាចំពោះពួកកោតខ្លាច។ មានទន្លេហូរពីក្រោមវា។ ទិន្នផលរបស់វា និងស្រមោលរបស់វានៅមានជាប់ជានិច្ច។ ទាំងនេះគឺចុងក្រោយរបស់ ពួកដែលបានកោតខ្លាច។ ហើយចុងក្រោយរបស់ពួកអជំនឿគឺនរក
وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنْزِلَ إِلَيْكَ ۖ وَمِنَ الْأَحْزَابِ مَنْ يُنْكِرُ بَعْضَهُ ۚ قُلْ إِنَّمَا أُمِرْتُ أَنْ أَعْبُدَ اللَّهَ وَلَا أُشْرِكَ بِهِ ۚ إِلَيْهِ أَدْعُو وَإِلَيْهِ مَآبِ
ហើយពួកដែល យើងបានផ្តល់ទៅពួកគេនូវគម្ពីរ ពួកគេតែសប្បាយរីករាយនឹងអ្វីដែលគេបានដាក់ចុះទៅ កាន់អ្នក។ ហើយក្នុងចំណោមបក្ខសម្ព័ន្ធ មានអ្នកដែលមិនទទួលស្គាល់ភាគខ្លះ។ ចូរថាទៅ ការពិត គេបានដាក់បញ្ជាមកយើង ឱ្យយើងប្រណិប័តន៍តែអល់ឡោះប៉ុណ្ណោះ ហើយមិនឱ្យ យើងស៊ីរិកនឹងលោកទេ។ ឆ្ពោះទៅកាន់លោក យើងបួងសួង ហើយឆ្ពោះទៅលោកជាទីនិវត្តន៍ របស់យើង

Choose other languages: