Quran Apps in many lanuages:

Surah An-Nur Ayahs #7 Translated in Khmer

الزَّانِي لَا يَنْكِحُ إِلَّا زَانِيَةً أَوْ مُشْرِكَةً وَالزَّانِيَةُ لَا يَنْكِحُهَا إِلَّا زَانٍ أَوْ مُشْرِكٌ ۚ وَحُرِّمَ ذَٰلِكَ عَلَى الْمُؤْمِنِينَ
ប្រុសដែលហ្ស៊ីណានឹងមិនអាចរៀបអាពាហ៍ពិពាហ៍ ឡើយ ក្រៅពីជាមួយស្រីដែលហ្ស៊ីណា ឬនារីស៊ីរិកនឹងអល់ឡោះ។ រីឯស្រីដែលហ្ស៊ីណានឹងមិនអាច រៀបអាពាហ៍ពិពាហ៍នឹងនាងបានទេ លុះត្រាតែប្រុសដែលហ្ស៊ីណា ឬបុរសស៊ីរិកនឹងអល់ឡោះ។ ហើយប្រការទាំងនេះ គេបានហាមឃាត់ទៅលើពួកដែលជំនឿ
وَالَّذِينَ يَرْمُونَ الْمُحْصَنَاتِ ثُمَّ لَمْ يَأْتُوا بِأَرْبَعَةِ شُهَدَاءَ فَاجْلِدُوهُمْ ثَمَانِينَ جَلْدَةً وَلَا تَقْبَلُوا لَهُمْ شَهَادَةً أَبَدًا ۚ وَأُولَٰئِكَ هُمُ الْفَاسِقُونَ
ហើយពួកដែលចោទប្រកាន់ពួកនារី បរិសុទ្ធ ក្រោយមកពួកគេមិនបាននាំមកនូវបួននាក់សាក្សីទេនោះ ចូរពួកអ្នកវាយពួកគេប៉ែតសិបរំពាត់ ហើយចូរពួកអ្នកកុំទទួលពួកគេធ្វើជាសាក្សីជារៀងរហូត។ ពួកគេទាំងនោះហើយជាពួកខិលខូច
إِلَّا الَّذِينَ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
លើកលែងតែពួកដែលបានកើតវិប្បដិសារី និងកែលំអឡើងវិញ បន្ទាប់ពីរឿងនោះមកពីព្រោះអល់ឡោះ ពិតជាអ្នកដែលអភ័យទោសឱ្យ អាណិតអាសូរបំផុត
وَالَّذِينَ يَرْمُونَ أَزْوَاجَهُمْ وَلَمْ يَكُنْ لَهُمْ شُهَدَاءُ إِلَّا أَنْفُسُهُمْ فَشَهَادَةُ أَحَدِهِمْ أَرْبَعُ شَهَادَاتٍ بِاللَّهِ ۙ إِنَّهُ لَمِنَ الصَّادِقِينَ
រីឯពួកដែលចោទប្រកាន់ភរិយារបស់ពួកគេផ្ទាល់ ហើយពួកគេគ្មានសាក្សីណាក្រៅពីខ្លួនពួកគេផ្ទាល់នោះទេ ដូចនេះពួកគេម្នាក់ៗត្រូវតែស្បថចំពោះ អល់ឡោះ គឺបួនដងស្បថថា ខ្លួនគឺពិតជាក្នុងចំណោមពួកអ្នកទៀងត្រង់មែន
وَالْخَامِسَةُ أَنَّ لَعْنَتَ اللَّهِ عَلَيْهِ إِنْ كَانَ مِنَ الْكَاذِبِينَ
និងទីប្រាំគឺការផ្តន្ទា ពីអល់ឡោះប្រាកដជាត្រូវទៅលើគេ ប្រសិនបើគេនោះ ក្នុងចំណោមពួកភូតកុហក

Choose other languages: