Quran Apps in many lanuages:

Surah An-Nisa Ayahs #61 Translated in Khmer

وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ لَهُمْ فِيهَا أَزْوَاجٌ مُطَهَّرَةٌ ۖ وَنُدْخِلُهُمْ ظِلًّا ظَلِيلًا
រីឯពួកដែលបានជឿ និងបានសាងអំពើកុសល យើងនឹងបញ្ចូលពួកគេទៅឋានសួគ៌ទាំងឡាយ ដែលមានទន្លេជាច្រើនហូរពីក្រោមនោះ ជាពួកដែលអនន្តកាលក្នុងនោះដ៏យូរលង់។ នៅក្នុងនោះ ពួកគេមានភរិយាដ៏ស្អាតស្អំ។ ហើយយើងនឹងបញ្ចូលពួកគេទៅក្នុងម្លប់ដែលគ្របបាំងត្រជាក់
إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تُؤَدُّوا الْأَمَانَاتِ إِلَىٰ أَهْلِهَا وَإِذَا حَكَمْتُمْ بَيْنَ النَّاسِ أَنْ تَحْكُمُوا بِالْعَدْلِ ۚ إِنَّ اللَّهَ نِعِمَّا يَعِظُكُمْ بِهِ ۗ إِنَّ اللَّهَ كَانَ سَمِيعًا بَصِيرًا
ការពិតអល់ឡោះ បញ្ជាពួកអ្នកឱ្យបំពេញសេចក្តីទុកចិត្តទៅកាន់ម្ចាស់ដើមវាវិញ ហើយកាលណាពួកអ្នកបានសម្រេចក្តីរវាងមនុស្ស ពួកអ្នកត្រូវសម្រេចក្តីដោយយុត្តិធម៌។ ការពិតដោយករណីនេះ អល់ឡោះលោកនឹងទូន្មានដ៏ល្អចំពោះពួកអ្នក។ ការពិតអល់ឡោះ គឹជាអ្នកដែលឮបំផុតជាអ្នកដែលឃើញបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَأُولِي الْأَمْرِ مِنْكُمْ ۖ فَإِنْ تَنَازَعْتُمْ فِي شَيْءٍ فَرُدُّوهُ إِلَى اللَّهِ وَالرَّسُولِ إِنْ كُنْتُمْ تُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
ឱពួកដែលបានជឿ! ចូរពួកអ្នកគោរពតាមអល់ឡោះគោរពតាមរ៉សូល និងអ្នកគ្រប់គ្រងការងារ ក្នុងចំណោមពួកអ្នក។ ប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាក្នុងរឿងអ្វីមួយ ចូរពួកអ្នក បញ្ជូនរឿងនោះទៅកាន់អល់ឡោះនិងរ៉សូល បើពួកអ្នកមានជំនឿនឹងអល់ឡោះនិងថ្ងៃចុងក្រោយ។ ដូចនេះហើយគឺល្អនិងសមរម្យជាងក្នុងការសម្រេចចិត្ត
أَلَمْ تَرَ إِلَى الَّذِينَ يَزْعُمُونَ أَنَّهُمْ آمَنُوا بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ يُرِيدُونَ أَنْ يَتَحَاكَمُوا إِلَى الطَّاغُوتِ وَقَدْ أُمِرُوا أَنْ يَكْفُرُوا بِهِ وَيُرِيدُ الشَّيْطَانُ أَنْ يُضِلَّهُمْ ضَلَالًا بَعِيدًا
តើអ្នកមិនឃើញទេឬចំពោះពួកដែលអះអាងថា ពួកគេបានជឿនឹងអ្វីដែលគេបានបញ្ចុះទៅអ្នក និងអ្វីដែលគេបានបញ្ចុះកាលពីសម័យមុនអ្នក? ពួកគេមានបំណងនាំគ្នាប្តឹងទៅគារវជន ឱ្យកាត់ក្តីក្នុងករណីដែលគេតម្រូវឱ្យពួកគេបោះបង់ជំនឿនឹងគារវជន។ ហើយស្ហៃតនចង់បំភាន់ពួកគេឱ្យវង្វេងដ៏សែនឆ្ងាយ
وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنْزَلَ اللَّهُ وَإِلَى الرَّسُولِ رَأَيْتَ الْمُنَافِقِينَ يَصُدُّونَ عَنْكَ صُدُودًا
កាលណាគេបាននិយាយទៅកាន់ពួកគេថាសូមពួកអ្នកអញ្ជើញទៅកាន់អ្វីដែលអល់ឡោះបានបញ្ចុះមក និងទៅកាន់រ៉សូលអ្នកនឹងឃើញពួកពុតត្បុតបែរងាកអំពីអ្នកដោយរង្កៀស

Choose other languages: