Surah An-Nahl Ayahs #92 Translated in Khmer
الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ زِدْنَاهُمْ عَذَابًا فَوْقَ الْعَذَابِ بِمَا كَانُوا يُفْسِدُونَ
ពួកដែលអជំនឿ និងពួកដែលបានរំខានគេពីផ្លូវអល់ឡោះ យើងបានថែមទៅ កាន់ពួកគេ នូវទណ្ឌកម្មមួយពីលើទណ្ឌកម្ម ដោយសារតែអ្វីដែលពួកគេបាន ធ្វើឱ្យវឹកវរ
وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِمْ مِنْ أَنْفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ
នៅថ្ងៃដែលយើងនឹងតែងតាំងនៅក្នុងសហគមន៍នីមួយៗ នូវសាក្សីម្នាក់ទៅលើពួកគេពីខ្លួនពួកគេផ្ទាល់។ ហើយយើងបាននាំអ្នកទៅ ដើម្បីជាសាក្សីម្នាក់ ទៅលើពួកទាំងអស់នេះ។ រួចយើងបានដាក់ចុះទៅលើ អ្នកនូវគម្ពីរ ដើម្បីជាការបញ្ជាក់ច្បាស់មួយចំពោះវត្ថុទាំងឡាយ ព្រមទាំង ជាមគ្គុទ្ទេសន៍ ក្តីអាណិតអាសូរមួយ និងជាដំណឹងរីករាយសម្រាប់ពួកគោរព
إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَالْبَغْيِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ
ការពិតអល់ឡោះបញ្ជាឱ្យសាងយុត្តិធម៌ អំពើល្អ និងផ្តល់(ជំនួយ)ទៅ អ្នកជិតខាង ហើយលោកហាមឃាត់ពីអំពើអាស្រូវ អំពើមិនគប្បី និងផ្គើន បំពាន។ លោកតឿនក្រើនទៅពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងនឹកឃើញ
وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدْتُمْ وَلَا تَنْقُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ
ហើយចូរពួកអ្នកបំពេញនូវការសន្យារបស់អល់ឡោះ កាលណាពួកអ្នកបាន សន្យាហើយ ចូរពួកអ្នកកុំបំផ្លាញនូវពាក្បសម្បថ ក្រោយពីការពង្រឹងរបស់ វា។ ហើយពួកអ្នក ពិតជាបានចាត់ទុកអល់ឡោះ ជាអ្នកដែលគាំពារលើពួក អ្នក។ អល់ឡោះពិតជាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត
وَلَا تَكُونُوا كَالَّتِي نَقَضَتْ غَزْلَهَا مِنْ بَعْدِ قُوَّةٍ أَنْكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنْتُمْ فِيهِ تَخْتَلِفُونَ
ហើយចូរពួកអ្នក កុំមានដូចនារីដែលបានបំផ្លាញសរសៃអំបោះហុងរបស់នាង បន្ទាប់ពីការ ហុងបានមាំមួន ដោយពួកអ្នកយកសម្បថរបស់ពួកអ្នក ធ្វើជាការបោកប្រាស់ មួយដើម្បីឱ្យសហគមន៍មួយ ហើយមានអត្ថប្រយោជន៍ជាងសហគមន៍មួយ។ ជាការពិតណាស់ អល់ឡោះសាកល្បងពួកអ្នកប៉ុណ្ណោះ។ ហើយដើម្បីលោក នឹងបញ្ជាក់ច្បាស់ឱ្យពួកអ្នក នាថ្ងៃងើបឡើងវិញ នូវអ្វីដែលពួកអ្នកធ្លាប់បាន ខ្វែងយោបល់គ្នានោះ
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
