Quran Apps in many lanuages:

Surah An-Nahl Ayahs #57 Translated in Khmer

وَمَا بِكُمْ مِنْ نِعْمَةٍ فَمِنَ اللَّهِ ۖ ثُمَّ إِذَا مَسَّكُمُ الضُّرُّ فَإِلَيْهِ تَجْأَرُونَ
ហើយរាល់ការុណភាព ដែលមាននៅនឹងពួក អ្នក គឺមកពីអល់ឡោះ។ ក្រោយមក កាលណាអំពើអភ័ព្វបានប៉ះត្រូវដល់ពួកអ្នក ហើយ ឆ្ពោះទៅលោក ពួកអ្នកនឹងស្រែកអង្វរក
ثُمَّ إِذَا كَشَفَ الضُّرَّ عَنْكُمْ إِذَا فَرِيقٌ مِنْكُمْ بِرَبِّهِمْ يُشْرِكُونَ
ក្រោយមក កាលណាអំពើអភ័ព្វបានរបើក ចេញពីពួកអ្នកវិញ ស្រាប់តែមួយក្រុមនៃពួកអ្នក ធ្វើស៊ីរិកនឹងម្ចាស់ពួ់កគេទៅវិញ
لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا ۖ فَسَوْفَ تَعْلَمُونَ
ដើម្បីពួកគេនឹងរមិលគុណ នូវអ្វីដែលយើងបានផ្តល់ទៅពួកគេ។ ដូច្នេះ ចូរពួកអ្នកទទួលនូវ សេចក្តីសុខស្រួលមួយរយៈទៅចុះ ។ ពួកអ្នកគង់តែនឹងដឹងទេ
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ
ហើយពួកគេចាត់ទុកជា ចំណែកមួយ នៃអ្វីដែលយើងបានផ្តល់ជាចំណីអាហារដល់ពួកគេ ចំពោះអ្វីដែលពួកគេមិន ដឹង។ សច្ចានឹងអល់ឡោះ ពួកអ្នកនឹងត្រូវគេជជីកសួរស្តីពីអ្វីដែលពួកអ្នកធ្លាប់បានប្រឌិត
وَيَجْعَلُونَ لِلَّهِ الْبَنَاتِ سُبْحَانَهُ ۙ وَلَهُمْ مَا يَشْتَهُونَ
ហើយពួកគេចាត់ទុកថា អល់ឡោះមានបុត្រីទាំងឡាយ។ មហាបរិសុទ្ធលោក។ រីឯពួកគេវិញ មាននូវអ្វីដែលពួកគេប្រាថ្នាចង់បាន

Choose other languages: