Quran Apps in many lanuages:

Surah Al-Qasas Ayahs #19 Translated in Khmer

وَدَخَلَ الْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِنْ شِيعَتِهِ وَهَٰذَا مِنْ عَدُوِّهِ ۖ فَاسْتَغَاثَهُ الَّذِي مِنْ شِيعَتِهِ عَلَى الَّذِي مِنْ عَدُوِّهِ فَوَكَزَهُ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ الشَّيْطَانِ ۖ إِنَّهُ عَدُوٌّ مُضِلٌّ مُبِينٌ
មូសាបានចូលទៅទីក្រុង នៅខណៈដែលពួកអ្នក ក្រុងនោះពុំដឹងខ្លួន រួចគេបានជួបប្រទះក្នុងក្រុងនោះនូវបុរសពីរនាក់ កំពុងប្រកាប់ប្រចាក់ គ្នា។ ម្នាក់នេះពីបក្សព័ន្ធគេ ហើយម្នាក់ទៀតពីគូប្រឆាំងគេ ម្នាក់ដែលមកពីបក្សព័ន្ធគេបាន ស្នើឱ្យគេជួយតទល់នឹងម្នាក់ដែលមកពីគូប្រឆាំងគេ គេក៏បានដាល់ជននោះមួយដៃធ្វើឱ្យ បង្ហើយជីវិតជននោះមួយរំពេច គេថានេះគឺជាអំពើស្ហៃតន។ ស្ហៃតនគឺពិតជាសត្រូវមួយ ដែលជាអ្នកបន្សាត់គេយ៉ាងជាក់លាក់
قَالَ رَبِّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَغَفَرَ لَهُ ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
គេបានបួងសួងថា ឱម្ចាស់របស់ខ្ញុំ់! ខ្ញុំបានប្រព្រឹត្ត កំហុសឆ្គងចំពោះខ្លួនខ្ញុំផ្ទាល់ ដូច្នេះ សូមលោកមេត្តាអភ័យទោសឱ្យខ្ញុំផង រួចមកលោកក៏ បានអភ័យទោសឱ្យគេ។ ជាការពិតណាស់ លោកពិតជាអ្នកអភ័យទោសឱ្យ អាណិតអាសូរ បំផុត
قَالَ رَبِّ بِمَا أَنْعَمْتَ عَلَيَّ فَلَنْ أَكُونَ ظَهِيرًا لِلْمُجْرِمِينَ
គេបានបួងសួងទៀតថា ឱម្ចាស់ខ្ញុំ! ដោយសារតែអ្វីដែលលោកបានអនុគ្រោះ មកលើខ្ញុំៗនឹងមិនក្លាយជាអ្នកគាំពារចំពោះពួកឧក្រិដ្ឋជនទេ
فَأَصْبَحَ فِي الْمَدِينَةِ خَائِفًا يَتَرَقَّبُ فَإِذَا الَّذِي اسْتَنْصَرَهُ بِالْأَمْسِ يَسْتَصْرِخُهُ ۚ قَالَ لَهُ مُوسَىٰ إِنَّكَ لَغَوِيٌّ مُبِينٌ
រួចមក គេនៅក្នុងទីក្រុង នោះទាំងភ័យខ្លាច ដែលកំពុងឃ្លាំមើល។ ស្រាប់តែអ្នកដែលបានស្នើឱ្យគេជួយពីម្សិលមិញ ស្រែកសុំឱ្យគេជួយម្តងទៀត។ មូសាបាននិយាយទៅកាន់ជននោះថា អ្នកពិតជាអ្នកដែលភាន់ វង្វេង្វយ៉ាងជាក់លាក់
فَلَمَّا أَنْ أَرَادَ أَنْ يَبْطِشَ بِالَّذِي هُوَ عَدُوٌّ لَهُمَا قَالَ يَا مُوسَىٰ أَتُرِيدُ أَنْ تَقْتُلَنِي كَمَا قَتَلْتَ نَفْسًا بِالْأَمْسِ ۖ إِنْ تُرِيدُ إِلَّا أَنْ تَكُونَ جَبَّارًا فِي الْأَرْضِ وَمَا تُرِيدُ أَنْ تَكُونَ مِنَ الْمُصْلِحِينَ
នៅពេលដែលគាត់មានបំណងនឹងស្ទុះទៅទះជនដែលជាសត្រូវ រួមចំពោះអ្នកទាំងពីរនោះ ជននោះថា នែ៎មូសា តើអ្នកកំពុងតែមានបំណងនឹងសម្លាប់ យើង ដូចដែលអ្នកបានសម្លាប់ជីវិតម្នាក់ពីម្សិលម៉ិញនោះឬ? អ្នកកំពុងគ្មានបំណងអ្វីក្រៅ ពីចង់ឱ្យខ្លួនអ្នកក្លាយជាក្សត្រកាន់អំណាចផ្តាច់ការនៅក្នុងទឹកដីឡើយ ហើយអ្នកមិនចង់ឱ្យ ខ្លួនអ្នកក្លាយទៅក្នុងពពួកកែលំអឡើងវិញដែរ

Choose other languages: