Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #65 Translated in Khmer

أُولَٰئِكَ يُسَارِعُونَ فِي الْخَيْرَاتِ وَهُمْ لَهَا سَابِقُونَ
ពួកទាំងអស់នេះ កំពុងតែរួសរាន់ ឆ្ពោះទៅក្នុងអំពើកុសលទាំងឡាយ ខណៈដែលពួកគេ គឺជាពួកដែលឈានមុខឆ្ពោះទៅអំពើ កុសល នោះ
وَلَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَلَدَيْنَا كِتَابٌ يَنْطِقُ بِالْحَقِّ ۚ وَهُمْ لَا يُظْلَمُونَ
ហើយយើងមិនដែលដាក់កាតព្វកិច្ចទៅជនណាម្នាក់លើសពីលទ្ធភាពរបស់គេនោះទេ។ ហើយនៅឯយើងមានគម្ពីរមួយ ដែលកំពុងនិយាយដោយសច្ចៈ។ ហើយពួកគេនឹងមិនត្រូវគេបំពារ បំពានឡើយ
بَلْ قُلُوبُهُمْ فِي غَمْرَةٍ مِنْ هَٰذَا وَلَهُمْ أَعْمَالٌ مِنْ دُونِ ذَٰلِكَ هُمْ لَهَا عَامِلُونَ
ក៏ប៉ុន្តែចិត្តរបស់ពួកគេស្ថិតក្នុងការវង្វេងវង្វាន់មួយអំពីហេតុការណ៍នេះ។ ហើយ ពួកគេមានអំពើទាំងឡាយផ្សេងពីនេះទៀត ពួកគេគឺជាពួកអ្នកដែលប្រព្រឹត្តចំពោះអំពើទាំងនោះ
حَتَّىٰ إِذَا أَخَذْنَا مُتْرَفِيهِمْ بِالْعَذَابِ إِذَا هُمْ يَجْأَرُونَ
រហូតដល់កាលណា ដោយសារតែទណ្ឌកម្មយើងបានច្បាមពួកអ្នកធូរធារក្នុងចំណោមពួកគេ ស្រាប់តែពួកគេស្រែកហៅឱ្យគេជួយ
لَا تَجْأَرُوا الْيَوْمَ ۖ إِنَّكُمْ مِنَّا لَا تُنْصَرُونَ
ថ្ងៃនេះ ពួកអ្នកមិនចាំបាច់ស្រែកហៅឱ្យគេជួយទេ ព្រោះ ពួកអ្នកគឺពិតជាគ្មានគេនឹងជួយពួកអ្នកអំពីយើងទេ

Choose other languages: