Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #64 Translated in Khmer

وَالَّذِينَ يُؤْتُونَ مَا آتَوْا وَقُلُوبُهُمْ وَجِلَةٌ أَنَّهُمْ إِلَىٰ رَبِّهِمْ رَاجِعُونَ
និងពួកអ្នកដែលគេផ្តល់ឱ្យនូវអ្វីដែលពួកគេបានបរិច្ចាគ ហើយចិត្តពួកគេខ្លាចញ័ររន្ធត់ដោយសារតែ ពួកគេប្រាកដជាត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេវិញ
أُولَٰئِكَ يُسَارِعُونَ فِي الْخَيْرَاتِ وَهُمْ لَهَا سَابِقُونَ
ពួកទាំងអស់នេះ កំពុងតែរួសរាន់ ឆ្ពោះទៅក្នុងអំពើកុសលទាំងឡាយ ខណៈដែលពួកគេ គឺជាពួកដែលឈានមុខឆ្ពោះទៅអំពើ កុសល នោះ
وَلَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَلَدَيْنَا كِتَابٌ يَنْطِقُ بِالْحَقِّ ۚ وَهُمْ لَا يُظْلَمُونَ
ហើយយើងមិនដែលដាក់កាតព្វកិច្ចទៅជនណាម្នាក់លើសពីលទ្ធភាពរបស់គេនោះទេ។ ហើយនៅឯយើងមានគម្ពីរមួយ ដែលកំពុងនិយាយដោយសច្ចៈ។ ហើយពួកគេនឹងមិនត្រូវគេបំពារ បំពានឡើយ
بَلْ قُلُوبُهُمْ فِي غَمْرَةٍ مِنْ هَٰذَا وَلَهُمْ أَعْمَالٌ مِنْ دُونِ ذَٰلِكَ هُمْ لَهَا عَامِلُونَ
ក៏ប៉ុន្តែចិត្តរបស់ពួកគេស្ថិតក្នុងការវង្វេងវង្វាន់មួយអំពីហេតុការណ៍នេះ។ ហើយ ពួកគេមានអំពើទាំងឡាយផ្សេងពីនេះទៀត ពួកគេគឺជាពួកអ្នកដែលប្រព្រឹត្តចំពោះអំពើទាំងនោះ
حَتَّىٰ إِذَا أَخَذْنَا مُتْرَفِيهِمْ بِالْعَذَابِ إِذَا هُمْ يَجْأَرُونَ
រហូតដល់កាលណា ដោយសារតែទណ្ឌកម្មយើងបានច្បាមពួកអ្នកធូរធារក្នុងចំណោមពួកគេ ស្រាប់តែពួកគេស្រែកហៅឱ្យគេជួយ

Choose other languages: