Quran Apps in many lanuages:

Surah Al-Kahf Ayahs #78 Translated in Khmer

فَانْطَلَقَا حَتَّىٰ إِذَا لَقِيَا غُلَامًا فَقَتَلَهُ قَالَ أَقَتَلْتَ نَفْسًا زَكِيَّةً بِغَيْرِ نَفْسٍ لَقَدْ جِئْتَ شَيْئًا نُكْرًا
នៅពេលដែលគេទាំងពីរបានជួបប្រទះនូវក្មេងប្រុស ម្នាក់ រួចគេក៏បានសម្លាប់ក្មេងប្រុសនោះទៅ។ មូសាសួរថា ហេតុម្តេចបានជាអ្នកសម្លាប់ជីវិតម្នាក់ ដ៏ស្អាតស្អំ ដោយគេគ្មានសម្លាប់ជីវិតផ្សេងសោះ អ្នកពិតជាបានធ្វើរឿងមួយដ៏សាហាវបំផុត
قَالَ أَلَمْ أَقُلْ لَكَ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا
បុរសនោះថា តើយើងមិនទាន់និយាយទៅកាន់អ្នកទេឬថា រួមជាមួយយើង អ្នកពិតជា គ្មានលទ្ធភាពអត់ធ្មត់ទាល់តែសោះ
قَالَ إِنْ سَأَلْتُكَ عَنْ شَيْءٍ بَعْدَهَا فَلَا تُصَاحِبْنِي ۖ قَدْ بَلَغْتَ مِنْ لَدُنِّي عُذْرًا
មូសានិយាយថា ប្រសិនបើយើងបានសួរអ្នកស្តី ពីអ្វីទៀតបន្ទាប់ពីនេះ ពេលនោះចូរអ្នកកុំធ្វើមិត្តភ័ក្តិជាមួយយើង ។ ការពិតអ្នកបាន ឈានដល់ការដោះសាមួយពីខាងយើងហើយ
فَانْطَلَقَا حَتَّىٰ إِذَا أَتَيَا أَهْلَ قَرْيَةٍ اسْتَطْعَمَا أَهْلَهَا فَأَبَوْا أَنْ يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَنْ يَنْقَضَّ فَأَقَامَهُ ۖ قَالَ لَوْ شِئْتَ لَاتَّخَذْتَ عَلَيْهِ أَجْرًا
រួចមក គេទាំងពីរបានបន្តដំណើររហូត ដល់ កាលណាគេទាំងពីរបានទៅដល់អ្នកស្រុកភូមិមួយ គេទាំងពីរក៏បានសុំចំណីពីអ្នកភូមិ ស្រុកនោះ ហើយពួកអ្នកស្រុកបានជំទាស់ពីការផ្តល់ភាពជាភ្ញៀវទៅគេទាំងពីរ រួចមក គេទាំងពីរបានប្រទះឃើញនៅក្នុងភូមិនោះ នូវកំផែងជញ្ជាំងមួយ ដែលហៀបតែនឹងរលំ ហើយបុរសនោះបានលើកបញ្ឈរឡើងវិញ ។ មូសាថា បើអ្នកចង់ធ្វើ អ្នកអាចយកតំលៃ ឈ្នួលលើការងារនេះ
قَالَ هَٰذَا فِرَاقُ بَيْنِي وَبَيْنِكَ ۚ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِعْ عَلَيْهِ صَبْرًا
បុរសនោះថា នេះគឺជាការបែកគ្នារវាងយើងនិងអ្នក ។ យើងនឹងនិទានប្រាប់អ្នកនូវបំនកស្រាយ ពីអ្វីដែលអ្នកគ្មានលទ្ធភាពអត់ធ្មត់ទេនោះ

Choose other languages: