Quran Apps in many lanuages:

Surah Al-Hujraat Ayahs #8 Translated in Khmer

إِنَّ الَّذِينَ يُنَادُونَكَ مِنْ وَرَاءِ الْحُجُرَاتِ أَكْثَرُهُمْ لَا يَعْقِلُونَ
ការពិត ពួកដែលបាន ស្រែកហៅអ្នកពីខាងក្រោយជញ្ជាំងខ័ណ្ឌ ភាគច្រើននៃពួកគេមិនយល់
وَلَوْ أَنَّهُمْ صَبَرُوا حَتَّىٰ تَخْرُجَ إِلَيْهِمْ لَكَانَ خَيْرًا لَهُمْ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
ហើយប្រសិនបើពួកគេបានអត់ធ្មត់ រហូតដល់អ្នកនឹងចេញទៅ ពួកគេប្រាកដជាអំពើល្អប្រសើរ មួយសម្រាប់ពួកគេ។ ហើយអល់ឡោះជាអ្នកអភ័យទោសឱ្យ អាណិតអាសូរបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ جَاءَكُمْ فَاسِقٌ بِنَبَإٍ فَتَبَيَّنُوا أَنْ تُصِيبُوا قَوْمًا بِجَهَالَةٍ فَتُصْبِحُوا عَلَىٰ مَا فَعَلْتُمْ نَادِمِينَ
ឱបណ្តា អ្នកដែលជឿ ប្រសិនបើជនខិលខូចបាននាំទៅដល់ពួកអ្នក នូវដំណឹងណាមួយ ពេលនោះ ចូរពួកអ្នកបញ្ជាក់លំអិត ក្រែងពួកអ្នកនឹងធ្វើឱ្យប៉ះពាល់ចំក្រុមមនុស្សមួយ ដោយ(ពួកអ្នក)មិន ដឹង ពេលនោះពួកអ្នកនឹងក្លាយទៅជាអ្នកសោកស្តាយនៅលើអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَاعْلَمُوا أَنَّ فِيكُمْ رَسُولَ اللَّهِ ۚ لَوْ يُطِيعُكُمْ فِي كَثِيرٍ مِنَ الْأَمْرِ لَعَنِتُّمْ وَلَٰكِنَّ اللَّهَ حَبَّبَ إِلَيْكُمُ الْإِيمَانَ وَزَيَّنَهُ فِي قُلُوبِكُمْ وَكَرَّهَ إِلَيْكُمُ الْكُفْرَ وَالْفُسُوقَ وَالْعِصْيَانَ ۚ أُولَٰئِكَ هُمُ الرَّاشِدُونَ
ហើយចូរពួកអ្នកដឹងថា ការពិតនៅក្នុងពួកអ្នក មានរ៉សូលអល់ឡោះ។ ប្រសិនបើគេគោរព តាមពួកអ្នក នៅក្នុងភាគច្រើននៃការងារ ប្រាកដជាពួកអ្នកលំបាក ក៏ប៉ុន្តែអល់ឡោះធ្វើឱ្យពួក អ្នកស្រលាញ់នូវជំនឿ ហើយលោកបានតាក់តែងវានៅក្នុងចិត្តថ្លើមរបស់ពួកអ្នក ហើយលោក ធ្វើឱ្យពួកអ្នកស្អប់នូវអជំនឿ និងអំពើខិលខូចព្រមទាំងការប្រព្រឹត្តល្មើស។ ពួកគេទាំងនោះ ហើយជាពួកវិនិច្ឆ័យល្អ
فَضْلًا مِنَ اللَّهِ وَنِعْمَةً ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
ជាការុណភាពមួយពីអល់ឡោះ និងជាឧបការគុណមួយ។ ហើយ អល់ឡោះជាអ្នកដឹងបំផុត មហាគតិបំផុត

Choose other languages: