Quran Apps in many lanuages:

Surah Al-Hajj Ayahs #23 Translated in Khmer

هَٰذَانِ خَصْمَانِ اخْتَصَمُوا فِي رَبِّهِمْ ۖ فَالَّذِينَ كَفَرُوا قُطِّعَتْ لَهُمْ ثِيَابٌ مِنْ نَارٍ يُصَبُّ مِنْ فَوْقِ رُءُوسِهِمُ الْحَمِيمُ
គូបដិបក្ខទាំងពីរនេះ ពួកគេបានជំទាស់គ្នាស្តីពីម្ចាស់ របស់ពួកគេ។ ដូចនេះ ពួកដែលមិនបានជឿ គេនឹងកាត់ទៅឱ្យពួកគេ នូវសំលៀកបំពាក់អំពីភ្លើង រីឯពីលើក្បាលពួកគេ គេនឹងចាក់ទឹកក្តៅ ពុះ
يُصْهَرُ بِهِ مَا فِي بُطُونِهِمْ وَالْجُلُودُ
គេនឹងរំលាយដោយទឹកក្តៅពុះ នូវអ្វីដែលមានក្នុងពោះពួកគេ ព្រមទាំងស្បែកខ្លួនប្រាណ
وَلَهُمْ مَقَامِعُ مِنْ حَدِيدٍ
ហើយសម្រាប់ពួកគេត្រូវរងអន្លូង ក្បាលស្វាអំពីដែក
كُلَّمَا أَرَادُوا أَنْ يَخْرُجُوا مِنْهَا مِنْ غَمٍّ أُعِيدُوا فِيهَا وَذُوقُوا عَذَابَ الْحَرِيقِ
នៅរាល់លើកដែលពួកគេមានបំណងចង់ចេញ ពីនរកដោយសារវេទនា គេបានបង្វិលពួកនោះត្រឡប់ទៅក្នុងនរកវិញ ជាមួយសំដីថា ចូរពួកអ្នកទទួលរសជាតិ នូវទណ្ឌកម្មដ៏ឆាបឆេះ
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
អល់ឡោះពិតជានឹងបញ្ចូលពួកដែលបានជឿ បានសាងកុសលឱ្យទៅ កាន់ស្ថានសួគ៌ា ដែលមានទន្លេជាច្រើនហូរពីក្រោមសួគ៌ានោះ។នៅក្នុង ស្ថានសួគ៌ា គេនឹងតុបតែងឱ្យពួកគេដោយកងដៃពីមាស និងពេជ្រ។ ហើយសំលៀកបំពាក់ពួកគេនៅក្នុងស្ថានសួគ៌ានោះ គឺសរសៃសូត្រ

Choose other languages: