Quran Apps in many lanuages:

Surah Al-Hadid Ayahs #8 Translated in Khmer

هُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۚ يَعْلَمُ مَا يَلِجُ فِي الْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا ۖ وَهُوَ مَعَكُمْ أَيْنَ مَا كُنْتُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
លោកបានបង្កើតមេឃ និងដី ក្នុងរយៈពេលប្រាំមួយថ្ងៃ ក្រោយមកលោកបានអ៊ីស្តាវ៉ា លើអារ៉ស្ស។ លោកដឹងនូវអ្វីដែលបានចូលទៅក្នុងដី និងអ្វីដែលបានលេចចេញពីដី និងអ្វីដែលបានចុះពីមេឃ និងអ្វីដែលឡើងពីមេឃ។ លោកជួយពួកអ្នកនៅទីណាក៏ ដោយដែលពួកអ្នកមាននៅ។ ហើយអល់ឡោះជាអ្នកឃើញបំផុត នូវអ្វីដែលពួកអ្នក បានប្រព្រឹត្ត
لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
លោកមានកម្មសិទ្ធិមេឃ និងដី ហើយឆ្ពោះទៅអល់ឡោះកិច្ចការទាំង- ឡាយនឹងត្រូវគេនាំទៅវិញ
يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ ۚ وَهُوَ عَلِيمٌ بِذَاتِ الصُّدُورِ
លោកបញ្ចូលរាត្រីកាលទៅក្នុងទិវាកាល ហើយលោក បញ្ចូលទិវាកាល ទៅក្នុងរាត្រីកាល។ ហើយលោកជាអ្នកដឹងបំផុត នូវអ្វីដែលមានក្នុង ទ្រូង
آمِنُوا بِاللَّهِ وَرَسُولِهِ وَأَنْفِقُوا مِمَّا جَعَلَكُمْ مُسْتَخْلَفِينَ فِيهِ ۖ فَالَّذِينَ آمَنُوا مِنْكُمْ وَأَنْفَقُوا لَهُمْ أَجْرٌ كَبِيرٌ
ចូរពួកអ្នកជឿនឹងអល់ឡោះ ព្រមទាំងរ៉សូលលោក ហើយចូរពួកអ្នកចែកចាយ ទានភាគខ្លះ នៃធនធានដែលលោកចាត់ពួកអ្នក ជាអ្នកទទួលស្នងមុខងារ ក្នុងធនធាន នោះ។ រីឯពួកដែលបានជឿក្នុងចំណោមពួកអ្នក នឹងបានចែកចាយទាន សម្រាប់ពួកគេ មានរង្វាន់ធំធេងណាស់
وَمَا لَكُمْ لَا تُؤْمِنُونَ بِاللَّهِ ۙ وَالرَّسُولُ يَدْعُوكُمْ لِتُؤْمِنُوا بِرَبِّكُمْ وَقَدْ أَخَذَ مِيثَاقَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
តើហេតុអ្វីបានជាពួកអ្នកមិនជឿនឹងអល់ឡោះ។ ក្នុង ករណីរ៉សូលអំពាវនាវពួកអ្នក ដើម្បីឱ្យពួកអ្នកជឿនឹងម្ចាស់ពួកអ្នក ហើយលោកពិត ជាបានយកកិច្ចសន្យារបស់ពួកអ្នក រួចហើយបើពួកអ្នកជាអ្នកជឿ

Choose other languages: