Surah Al-Hadid Ayahs #29 Translated in Khmer
لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنْزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنْزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَنْ يَنْصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ជាការពិតណាស់ យើងបានចាត់បញ្ជូនរ៉សូលៗរបស់យើងឱ្យនាំភស្តុតាងនានា ហើយ យើងបានដាក់ចុះទៅជាមួយនឹងពួកគេនោះ នូវគម្ពីរ និងជញ្ជីង ដើម្បីមនុស្សឈរដោយ យុត្តិធម៌។ ហើយយើងបានដាក់ចុះនូវដែក ដែលក្នុងនោះរឹងមាំខ្លាំងក្លាបំផុត និងមានផល ប្រយោជន៍ចំពោះមនុស្ស ហើយដើម្បីអល់ឡោះដឹង ចំពោះជនណាដែលជួយលោក និង រ៉សូលៗលោកដោយអទិស្សមាន។ អល់ឡោះ ពិតជាអ្នកដែលមានប្រពលភាព ជាអ្នក អានុភាពបំផុត
وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُمْ مُهْتَدٍ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
ហើយជាការពិតណាស់ យើងបានចាត់បញ្ជូនណូហ៍ និងអ៊ីព្រហ៊ីម ហើយយើងបានចាត់នៅក្នុងកូនចៅរបស់គេទាំងពីរ នូវមុខងារណាពី ព្រមទាំងគម្ពីរ។ ក្នុងចំណោមពួកគេ មានអ្នកទទួលយកមគ្គុទ្ទេសន៍ ហើយភាគច្រើននៃពួកគេ ជាពួកខិល ខូច
ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِمْ بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنْجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
ក្រោយមក នៅលើលំអានៗរបស់ពួកគេ យើងបានឱ្យបន្តវេននឹងរ៉សូលៗយើង ហើយយើងក៏បានឱ្យអ៊ីសាបុត្រាម៉ារីយ៉ាំបន្តវេនដែរ ហើយយើងបានផ្តល់ឱ្យគេ នូវគម្ពីរ អ៊ិនជីល ហើយនៅក្នុងចិត្តថ្លើមរបស់ពួកដែលបានធ្វើតាមអ៊ីសានោះ យើងក៏បានចាត់ឱ្យ មានការអត់ឱន និងក្តីអាណិតស្រលាញ់។ ដូចនេះដែរ បុព្វជិតនិយមបានច្នៃបង្កើតករណី នោះ ដើម្បីស្វែងរកការយល់ព្រមរបស់អល់ឡោះ ករណីដែលយើងមិនបានបង្គាប់ទៅ លើពួកគេទេ រួចពួកគេមិនបានថែរក្សាករណីនេះ ដោយសច្ចការនៃការថែរក្សានោះទេ។ យើងបានផ្តល់ឱ្យពួកដែលជឿ ក្នុងចំណោមពួកគេ នូវរង្វាន់របស់ពួកគេ។ ហើយភាគ ច្រើនពួកគេ ជាពួកមនុស្សខិលខូច
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَآمِنُوا بِرَسُولِهِ يُؤْتِكُمْ كِفْلَيْنِ مِنْ رَحْمَتِهِ وَيَجْعَلْ لَكُمْ نُورًا تَمْشُونَ بِهِ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
ឱបណ្តាអ្នកដែលបានជឿ! ចូរពួកអ្នក គោរពកោត ខ្លាចអល់ឡោះ ហើយចូរពួកអ្នកជឿនឹងរ៉សូលលោក លោកនឹងផ្តល់ជូនពួកអ្នកនូវពីរ ចំណែកដោយក្តីប្រោសប្រណីរបស់លោក ហើយលោកនឹងចាត់ឱ្យពួកអ្នកមានរស្មីមួយ ដែលពួកអ្នកនឹងធ្វើដំណើរដោយរស្មីនោះ ហើយលោកនឹងអភ័យទោសឱ្យពួកអ្នក។ ហើយ អល់ឡោះជាអ្នកអភ័យទោសអាណិតស្រលាញ់បំផុត
لِئَلَّا يَعْلَمَ أَهْلُ الْكِتَابِ أَلَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِنْ فَضْلِ اللَّهِ ۙ وَأَنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ដើម្បីឱ្យក្រុមអះលីគីតាបដឹងថា ពួកគេគ្មានលទ្ធភាពទេ ទៅលើវត្ថុណាមួយក្នុងចំណោមការប្រោសប្រទានរបស់អល់ឡោះ។ ហើយការប្រោសប្រទាននោះ ពិតជានៅក្នុងអំណាចអល់ឡោះ លោកនឹងផ្តល់ជូនទៅ ជនដែលលោកប្រាថ្នា។ ហើយអល់ឡោះ ជាអ្នកមានការប្រោសប្រទានដ៏ធំធេងបំផុត
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
