Quran Apps in many lanuages:

Surah Al-Hadid Ayahs #5 Translated in Khmer

سَبَّحَ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ وَهُوَ الْعَزِيزُ الْحَكِيمُ
អ្វីៗដែលមានឯមេឃ និងដី បានសូត្រធម៌បរិសុទ្ធចំពោះអល់ឡោះ ហើយលោកជា អ្នកមានអានុភាព មហាគតិបណ្ឌិត
لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ يُحْيِي وَيُمِيتُ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
លោកមានកម្មសិទ្ធិមេឃ និងដី លោកផ្តល់ ជីវិត និងផ្តល់ការស្លាប់ ហើយលោកជាអ្នកមានសមត្ថភាពលើរាល់វត្ថុទាំងអស់
هُوَ الْأَوَّلُ وَالْآخِرُ وَالظَّاهِرُ وَالْبَاطِنُ ۖ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ
លោកជាអ្នកដំបូង និងជាអ្នកចុងក្រោយ ជាអ្នកលេចធ្លោខាងក្រៅ និងជាអ្នកលាក់ កប់ខាងក្នុង។ ហើយលោកជាអ្នកដឹងយ៉ាងពិតប្រាកដ នូវរាល់វត្ថុទាំងអស់
هُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۚ يَعْلَمُ مَا يَلِجُ فِي الْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا ۖ وَهُوَ مَعَكُمْ أَيْنَ مَا كُنْتُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
លោកបានបង្កើតមេឃ និងដី ក្នុងរយៈពេលប្រាំមួយថ្ងៃ ក្រោយមកលោកបានអ៊ីស្តាវ៉ា លើអារ៉ស្ស។ លោកដឹងនូវអ្វីដែលបានចូលទៅក្នុងដី និងអ្វីដែលបានលេចចេញពីដី និងអ្វីដែលបានចុះពីមេឃ និងអ្វីដែលឡើងពីមេឃ។ លោកជួយពួកអ្នកនៅទីណាក៏ ដោយដែលពួកអ្នកមាននៅ។ ហើយអល់ឡោះជាអ្នកឃើញបំផុត នូវអ្វីដែលពួកអ្នក បានប្រព្រឹត្ត
لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
លោកមានកម្មសិទ្ធិមេឃ និងដី ហើយឆ្ពោះទៅអល់ឡោះកិច្ចការទាំង- ឡាយនឹងត្រូវគេនាំទៅវិញ

Choose other languages: