Quran Apps in many lanuages:

Surah Al-Furqan Ayahs #74 Translated in Khmer

إِلَّا مَنْ تَابَ وَآمَنَ وَعَمِلَ عَمَلًا صَالِحًا فَأُولَٰئِكَ يُبَدِّلُ اللَّهُ سَيِّئَاتِهِمْ حَسَنَاتٍ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ដោយឡែក ជនដែលបានសាងវិប្បដិសារី និងបានជឿ ព្រមទាំង បានសាងនូវអំពើដ៏កុសល ពួកទាំងនេះហើយ ដែលអល់ឡោះនឹងបានផ្លាស់ប្តូរ អកុសលទាំងឡាយរបស់ពួកគេទៅជាកុសលវិញ។ ហើយអល់ឡោះ គឺជាអ្នក ដែលអភ័យទោសឱ្យ អាណិតអាសូរបំផុត
وَمَنْ تَابَ وَعَمِلَ صَالِحًا فَإِنَّهُ يَتُوبُ إِلَى اللَّهِ مَتَابًا
ជនណាដែលសាងវិប្បដិសារី និង សាងនូវកុសលមួយ ជននោះពិតជាសាងវិប្បដិសារីឆ្ពោះទៅកាន់អល់ឡោះ នូវ ភាពសោកស្តាយមួយយ៉ាងប្រាកដ
وَالَّذِينَ لَا يَشْهَدُونَ الزُّورَ وَإِذَا مَرُّوا بِاللَّغْوِ مَرُّوا كِرَامًا
ហើយពួកដែលមិនធ្វើសាក្សីភូតកុហកទេ ហើយកាលណាពួកគេបានដើរឆ្លងកាត់នូវការឥតប្រយោជន៌ ពួកគេនឹងឆ្លងកាត់ ដោយថ្លៃថ្នូរ
وَالَّذِينَ إِذَا ذُكِّرُوا بِآيَاتِ رَبِّهِمْ لَمْ يَخِرُّوا عَلَيْهَا صُمًّا وَعُمْيَانًا
ពួកដែលកាលណាគេបានរំលឹកអាយ៉ាត់ៗម្ចាស់ពួកគេ ពួកគេ ពុំមែនលុតក្រាបទៅលើអាយ៉ាត់ៗនោះ ដោយតម្លង់និងកង្វាក់ងងឹតទេ
وَالَّذِينَ يَقُولُونَ رَبَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّيَّاتِنَا قُرَّةَ أَعْيُنٍ وَاجْعَلْنَا لِلْمُتَّقِينَ إِمَامًا
និង ពួកដែលបានបន្លឺវាចារថា ឱម្ចាស់របស់យើង! សូមលោកមេត្តាប្រទានឱ្យពួក យើងផង នូវបីតិនៃចក្ខុវិញ្ញាណទាំងឡាយអំពីភរិយា និងតំនវង្សត្រកូលរបស់ ពួកយើង ហើយសូមលោកមេត្តាចាត់ពួកយើង ជាអ្នកនាំមុខចំពោះពួកគោរព កោតខ្លាច

Choose other languages: